ក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនផលិតកុងសូលធំជាងគេ កំពុងពិចារណាលើការច្នៃប្រឌិតមួយចំនួនសម្រាប់ម៉ាស៊ីនជំនាន់ថ្មីរបស់ខ្លួនគឺ Xbox Series X និង S។ ភាពពេញនិយមជាមួយនឹងការទទួលបានជោគជ័យ FPS ស្ដង់ដារ, កុងសូល Xbox បានក្លាយជាឧបករណ៌ហ្គេមដែលទទួលបានការធ្វើបច្ចុប្បន្នភាពពីក្រុមហ៊ុន Microsoft ដោយក្រុមហ៊ុន Microsoft បានបោះជំហានសំខាន់មួយ ដើម្បីផ្តល់នូវស្នាមញញឹមដល់អ្នកគាំទ្ររបស់ខ្លួន។

Microsoft កំពុងដាក់បង្ហាញមុខងារថ្មីFPS Boost សម្រាប់Xbox Series X ហើយនឹង Series S consoleស៊េរីថ្មី ដែលត្រូវបានរចនាឡើងដើម្បី ធ្វើឲ្យវីដេអូហ្គេមដែលមានស្រាប់ អាចដំណើរការបានល្អ។ ខណៈពេលដែលក្រុមហ៊ុន Microsoft បានផ្តោតលើការកែលម្អអត្រាស៊ុម(frame rates)ជាមួយនឹងភាពឆបគ្នាថយក្រោយសម្រាប់កុងសូល Xbox ចុងក្រោយរបស់ខ្លួន។ FPS Boost គឺជាកម្មវិធីដែលត្រូវបានរចនាឡើងជាពិសេស ដើម្បីកែលម្អហ្គេមចាស់ដែលមិនត្រូវបានកែប្រែពីអ្នកអភិវឌ្ឍន៍។ យ៉ាងណាមិញ វាត្រូវបានបញ្ជាក់ថាហ្គេមខ្លះនឹងបង្កើន FPS ទ្វេដង ហើយហ្គេមថយក្រោយជា(games backward )ជាច្រើនអាចបង្កើនល្បឿនឡើងដល់4 ដង។
ហ្គេមដំបូងដែលគាំទ្រ FPS Boost គឺជាហ្គេមដែលមានប្រជាប្រិយនិងមានគុណភាពខ្ពស់ដូចជាហ្គេម Far Cry 4, New Super Lucky’s Tale, Sniper Elite 4, UFC 4 ហើយនឹង Watch Dogs 2 ។ គូសបញ្ជាក់ថាការធ្វើបច្ចុប្បន្នភាពថ្មីនេះអាចខុសគ្នាពីលហ្គេមមួយទៅហ្គេមមួយ លោក Paul Eng អ្នកគ្រប់គ្រងកម្មវិធីនិយាយថា“ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ យើងនឹងធ្វើការប្រកាសជាច្រើនអំពី FPS Boost នៅថ្ងៃខាងមុខ” ។
Source: www.somagnews.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube