ក្រុមហ៊ុន Microsoft កំពុងតែកំណត់ការបើកប្រើកម្មវិធី text-to-speech AI ឬម្យ៉ាងទៀតហៅថាសម្លេងសរសៃប្រសាទ (Custom Neural Voice) ដែលជាកម្មវិធីអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍បង្កើតសំយោគសំលេង(synthetic voices)ផ្ទាល់ខ្លួន។ បច្ចេកវិទ្យានេះគឺជាផ្នែកមួយនៃសេវាកម្ម Azure AI ដែលមានឈ្មោះថា Speech ។
ក្រុមហ៊ុនអាចប្រើបច្ចេកវិទ្យានេះសម្រាប់កិច្ចការជាច្រើន ដូចជាជំនួយការក្នុងការនិយាយ(voice-powered smart assistants) និងឧបករណ៍ឆ្លាតវៃ ម៉ាសុីនសម្រាប់ជជែកលេង(chatbots), រៀនតាមអ៊ិនធរណេតនិងអានអូឌីយ៉ូ (reading audiobooks) ឬព័ត៌មានជាដើម។ អ្នកកភិវឌ្ឍន៍ត្រូវដាក់ពាក្យសុំចូល និងទទួលបានការយល់ព្រមពីក្រុមហ៊ុនMicrosoft ជាមុនសិន មុនពេលពួកគេអាចប្រើប្រាស់បច្ចេកវិទ្យាសម្លេងទំាំងនេះ។

យោងតាមក្រុមហ៊ុន Microsoft បច្ចេកវិទ្យានេះអាចផ្តល់នូវសំលេងដែលមានលក្ខណៈធម្មជាតិច្រើនជាងសេវាកម្មនិយាយជាសំលេងផ្សេងៗទៀត។ សំលេងផ្ទាល់ខ្លួននឹង ប្រើសំលេងphonemes ដើម្បីបង្កើតជាអក្សរសំលេង (voice fonts) ។ សម្លេងបសរសៃប្រសាទ(Custom Neural Voice )ប្រើបណ្តាញសរសៃប្រសាទជាច្រើនក្នុងការបង្កើតនូវសំលេងអោយមានលក្ខណៈជាធម្មជាតិ ហើយវានឹងអាចបញ្ចេញសំឡេងត្រឹមត្រូវផងដែរ។ ជាមួយនឹងបច្ចេកវិទ្យានេះ នឹងអាចជួយឱ្យ AI ធ្វើត្រាប់តាមសំលេងរបស់តារាសម្តែងបានត្រឹមត្រូវ ឬប្រើសំយោគសំលេងដែលមានលក្ខណៈជាក់ស្តែង(realistic-sounding synthetic voice. )។

យ៉ាងណាមិញ មានក្រុមហ៊ុនមួយចំនួនបានប្រើប្រាស់បច្ចេកវិទ្យានេះរួចហើយ រួមទាំងក្រុមហ៊ុន AT&T និង Warner Bros ។ ថ្មីៗនេះពួកគេបានតំឡើងប្រព័ន្ធមួយនៅ AT&T Experience Store ក្នុងទីក្រុង Dallas ដែលជាកន្លែង ដែលមានមនុស្សអាចទាក់ទងជាមួយBugs Bunny ។ ដោយប្រើការរួមបញ្ចូលគ្នានៃ Custom Neural Voice, នឹងជាមួយបណ្តាញ5G, នឹងធ្វើអោយការជែកជាមួយអតិថិជនក្នុងពេលវេលាជាក់ស្តែងកាន់តែត្រឹមត្រូវនឹងសុក្រិតជាមុន ដែលមើលទៅជាការជួបមុខគ្នាជជែកដែរ។
Source: www.engadget.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube