សម្រាប់អ្នកដែលមិនធ្លាប់ស្គាល់ Windows 10X, ដំបូងឡើយកម្មវិធីនេះត្រូវបានរចនាឡើងសម្រាប់ឧបករណ៍ដែលមានអេក្រង់ពីរដូចជា Surface Neo, Lenovo ThinkPad X1 Fold និង Intel ជាដើម។ នៅឆ្នាំ ២០២០ ក្រុមហ៊ុន Microsoft បាននិយាយថាផែនការបានផ្លាស់ប្តូរហើយប្រព័ន្ធប្រតិបត្តិការនឹងដាក់បង្ហាញជាលើកដំបូងលើឧបករណ៍ដែលមានអេក្រង់តែមួយនៅឆ្នាំ ២០២១ នេះ។ របាយការណ៍បានលើកឡើងថាឥឡូវនេះWindow 10X នឹងចាប់ផ្តើមចេញលក់នៅដើមនិទាឃរដូវឆ្នាំ ២០២១ ហើយ។

មិនដូចWindow10 ឬWindow8, Window 10X មិនភ្ជាប់មកជាមួយការផ្សាយបន្តផ្ទាល់តាមបែបប្រពៃណីទេ(traditional live tiles) ដោយប្រតិបត្តិការWindows 10X នឹងប្រើប្រាស់ChromeOS ដូចជារូបតំណាង(static icons) សម្រាប់កម្មវិធី Microsoft Store និងកម្មវិធី Microsoft Edge-powered Progressive Web Apps ។

បន្ថែមពីនេះ នៅលើកម្មវិធីStart Menu ក៏មិនខុសពីWindow មុនៗដែរ ដោយកម្មវិធិនេះនឹងរួមបញ្ចូលshortcuts ដែលមានកម្មវិធីនិងសេវាកម្មដែលមានប្រជាប្រិយដូចជា Microsoft Teams, Microsoft Edge, និង Settings។ ម្យ៉ាងទៀត Start Menu នឹងបង្ហាញតែកម្មវិធីនិងគេហទំព័រប៉ុណ្ណោះ (apps និង websites)ដោយអ្នកប្រើប្រាស់មិនអាចបង្កើត ឬចងជាក្រុមកម្មវិធីបានឡើុយ(create a folder)។

Action Centerគឺជាមុខងារមួយ ដែលកំពុងទទួលបានរូបរាងថ្មីនៅក្នុងវីនដូ 10X ផងដែរ។ ដោយ Action Center នេះត្រូវបានសង្កត់ធ្ងន់ទៅលើសកម្មភាពរហ័ស ដែលមានន័យថា វានឹងអាចផ្តល់ពត៌មានដល់អ្នកប្រើប្រាស់ ដោយមិនគ្របដណ្តប់ពេញអេក្រង់ ហើយអ្នកប្រើប្រាស់ក៏អាចគ្រប់គ្រង់សំលេង, កន្លែងបិទបើក, និងភាគរយនៃថ្ម (volume controls), power , battery percentage) តាមរយៈទម្រង់Shortcutsបានផងដែរ។លើសពីនេះ ក្រុមហ៊ុន Microsoft បានលុបចោល Control Panelទាំងស្រុង ដែលជំនួសដោយកម្មវិធីSetting នៅលើWindow 10X វិញ។
Source: www.bleepingcomputer.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube