មានការលេចធ្លាយស្តីពីប្រព័ន្ធប្រតិបត្តិការ Windows Core Polaris OS ដែលមិនធ្លាប់មានរបស់ក្រុមហ៊ុន Microsoft
ការអភិវឌ្ឍនៃ Windows Core Polaris ត្រូវបានបែកធ្លាយតាមអ៊ិនធរណេតកាលពីម្សិលមិញដែលបង្ហាញថាក្រុមហ៊ុន Microsoft កំពុងអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការដែលត្រូវបានរចនាឡើងសម្រាប់ឧបករណ៍ដែលមានសមត្ថភាពទាប។

Written by Heaur

01/05/2021

ការអភិវឌ្ឍនៃ Windows Core Polaris ត្រូវបានបែកធ្លាយតាមអ៊ិនធរណេតកាលពីម្សិលមិញដែលបង្ហាញថាក្រុមហ៊ុន Microsoft កំពុងអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការដែលត្រូវបានរចនាឡើងសម្រាប់ឧបករណ៍ដែលមានសមត្ថភាពទាប។

ក្រុមហ៊ុន Microsoft បានធ្វើការសំងាត់នៅលើmodular version សម្រាប់Window ដែលមានរហស្សនាមថា”Windows Core OS”។ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows Core OS, ក្រុមហ៊ុន Microsoft គ្រោងនឹងផ្តល់ជូននូវ flavors/ SKUs របស់Window សម្រាប់ឧបករណ៍ផ្សេងៗទៀត ដូចជាទូរស័ព្ទ, កុំព្យូទ័រពីរអេក្រង់និងឧបករណ៍ភ្ជាប់ដទៃទៀត។ យ៉ាងណាមិញ Windows Core OS ដំបូងឡើយត្រូវបានក្រុមហ៊ុនMicrosoft បានបង្កើតឡើងក្នុងគោលបំណង់សម្រាប់ Andromeda សម្រាប់ឧបករណ៍ចល័តនិងPolarisសម្រាប់កុំព្យូទ័រយួរដៃបែបបុរាណ។

តែយ៉ាងណាមិញ កន្លងមកនេះក្រុមហ៊ុនបានលុបចោលការបង្កើតនូវ Andromeda វិញញ ដោយបានងាកមកបង្កើតនូវ Windows Core Polaris ដែលជាប្រពន្ធប្រត្តិបការបង្កើតឡើងសម្រាប់ឧបករណ៍ដែលមានកម្រិតឬសមត្ថភាពទាប ហើយវាត្រូវបានគេសន្មត់ថាជំនួស Windows 10 នៅក្នុង S Mode។  Polaris ក៏ត្រូវបានគេគិតថាជាការប៉ុនប៉ងដំបូងរបស់ក្រុមហ៊ុន Microsoft ដើម្បីលុបរាល់មរតកមរតកទាំងអស់របស់វីនដូដូចជា Control Panel ដើម្បីអោយមានភាពខុសប្លែកពីប្រព័ន្ធប្រតិបត្តិជំនាន់មុនៗ។

Source: www.bleepingcomputer.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …