កំុព្យូទ័រMicrosoft Surface Pro ជាប្រភេទកំុព្យូរទ័រមួយដែលទទួលបានប្រជាប្រិយភាពខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយតែការចនាខាងក្រៅ និងកម្លំាងម៉ាសីុនរបស់វាដែលមិនចាញ់កំុព្យទ័រផ្សេងឡើយ បើទោះបីវាមានតំលើថ្លៃបន្តិចក៏ដោយ។ បើយោងទៅតាមរបាយការណ៍របស់ WinFuture.de បានលើកឡើងថា ក្រុមហ៊ុន Microsoft គ្រោងនឹងបញ្ចេញនូវ Microsoft Surface Pro 8 ដែលជាម៉ូឌែលជំនាន់ចុងក្រោយបំផុតមួយរបស់ក្រុមហ៊ុននៅឆ្នាំក្រោយនេះ។

Microsoft Surface Pro 8 នឹងក្លាយជាកំុព្យូទ័រប្រកបទៅដោយភាពទាក់ទាញ និងមានជម្រើសម៉ូឌែលច្រើនទៅតាមប្រភេទម៉ាសុីនរបស់វា។ បើតាមប្រភពដដែលបានបន្តទៀតថា Surface Pro 8 នឹងត្រូវបានក្រុមហ៊ុនបំពាក់ variant ធំជាងមុនភ្ជាប់មកជាមួយ Intel Core i3 SoC។ ម្យ៉ាងទៀតកុំព្យូទ័រម៉ូឌែលថ្មីនេះ ក៏នឹងមកជាមួយ Ram៨ ជីហ្គាបៃ ដែលមានចំនួនជាងច្រើនជាងទ្វេដងនៃ Surface Pro 7។

លើសពីនេះ ក្រុមហ៊ុន Microsoft នឹងនាំមកនូវក្រាហ្វិចដែលមានកម្រិតច្បាស់ជាងមុនសម្រាប់Surface Pro 8 បើប្រៀបធៀបនឹង Surface Pro 7 ហើយវាក៏អាចភ្ជាប់មកជាមួយ SSD ទំហំ128 GB ។ ជាថ្មីម្តងទៀត កំុព្យូទ័រស៊េរី Microsoft Surface Pro 8 គ្រោងនឹងមកដល់នៅខែមករា ឆ្នាំ២០២១ បន្ទាប់ពីការពន្យារពេលពីសំណាកក្រុមហ៊ុនម្តងរួចមកហើយ។
Source: www.notebookcheck.net
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube