ក្រុមហ៊ុន Microsoft កំពុងតែរចនានូវប្រព័ន្ធដំណើរការARMដោយខ្លួន
ក្រុមហ៊ុន Microsoft កំពុងតែងាកចេញពីក្រុមហ៊ុនIntel ដោយបានធ្វើការរចនាឡើងនូវប្រព័ន្ធដំណើរការ​ (processors) ARMដោយខ្លួន ដែលគ្រោងនឹងប្រើប្រាស់សម្រាប់servers និងកុំព្យូទ័រSurface របស់ខ្លួននាពេលអនាគត។

Written by Heaur

12/22/2020

ក្រុមហ៊ុន Microsoft កំពុងតែងាកចេញពីក្រុមហ៊ុនIntel ដោយបានធ្វើការរចនាឡើងនូវប្រព័ន្ធដំណើរការ​ (processors) ARMដោយខ្លួន ដែលគ្រោងនឹងប្រើប្រាស់សម្រាប់servers និងកុំព្យូទ័រSurface របស់ខ្លួននាពេលអនាគត។ បច្ចុប្បន្នក្រុមហ៊ុនMicrosoft កំពុងតែប្រើប្រាស់ប្រព័ន្ធដំណើរការរបស់Intel សម្រាប់សេវាកម្ម cloud របស់ខ្លួននៅលើAzure  ហើយកំុព្យូទ័រ Surface ភាគច្រើនរបស់ក្រុមហ៊ុនក៏ត្រូវបានដំណើរការដោយបន្ទះឈីបរបស់ក្រុមហ៊ុនIntelផងដែរ។ យ៉ាងណាមិញ ក្រុមហ៊ុន Microsoft បានបង្ហាញពីឆន្ទៈក្នុងការផ្លាស់ប្តូរចេញពីក្រុមហ៊ុន Intel ដោយបានធ្វើការជាមួយក្រុមហ៊ុន AMD និងក្រុមហ៊ុន Qualcomm ដើម្បីរចនាបន្ទះឈីបផ្ទាល់ខ្លួនសម្រាប់ឧបករណ៍ Surface Laptop 3 និង Surface Pro X ។

កាលពីឆ្នាំមុននេះ ក្រុមហ៊ុនMicrosoft បានធ្វើការសហការណ៍ក្នុ្ងងការរចនាប្រព័ន្ធដំណើរការប្រភេទ SQ1 ដែលមានមូលដ្ឋានលើ ARM ជាមួយក្រុមហ៊ុន Qualcomm សម្រាប់ Surface Pro X ។ ប៉ុន្មានខែក្រោយមកទៀត ក្រុមហ៊ុនទំាំងពីរក៏បានសហការណ៍បង្កើត ប្រព័ន្ធដំណើរការមួយផ្សេងទៀតដែលមានឈ្មោះថា SQ2 ។ ខណៈដែលក្រុមហ៊ុនAMD បានធ្វើការជាមួយក្រុមហ៊ុនMicrosoft ដើម្បីបង្កើតនូវប្រព័ន្ធដំណើរការRyzen សំរាប់កុំព្យូទ័រយួរដៃ Surface 3 ។

គួររំលឹកជូនថា ក្រុមហ៊ុន Apple បានបង្ហាញរួចហើយថា ខ្លួននឹងឃ្លាតឆ្ងាយពីបន្ទះឈីបរបស់ Intel សម្រាប់ផលិតផលម៉ាក Mac ជាមួយប្រព័ន្ធដំណើរការ M1 របស់ខ្លួនដោយផ្អែកលើការរចនាម៉ូដ ARM ។

Source: www.somagnews.com

CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …