បន្ទាប់ពីទទួលបាន Clipchamp កាលពីឆ្នាំមុន ឥឡូវនេះក្រុមហ៊ុន Microsoft កំពុងដាក់កញ្ចប់កម្មវិធីនេះទៅក្នុង Windows 11 ។ វាជាកម្មវិធីដែលមានាអាចកាត់ត ការបំបែក ការផ្លាស់ប្តូរ និងថែមទាំងមានមុខងារថតអេក្រង់ផងដែរ។ Clipchamp រួមបញ្ចូលtimeline ដូចជាកម្មវិធី Adobe Premiere Pro ដែរ ដោយវាមាន templates, library of filters, transitions, stock media, ហើយនឹង styles ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការកាត់ កែតម្រូវ និងរចនាប័ទ្ម។ ក្រុមហ៊ុន Microsoft បានរួមបញ្ចូលនៅក្នុងម៉ាស៊ីនបង្កើតអត្ថបទសម្រាប់ការនិយាយដែលដំណើរការដោយ Azure (Azure-powered text-to-speech generator)សម្រាប់អ្នកបង្កើតប្រើប្រាស់សំឡេងជា 70 ភាសា ហើយ OneDrive ក៏ត្រូវបានរួមបញ្ចូលសម្រាប់ការផ្ទុកឯកសារលើiCloud ផងដែរ។

ក្រុមហ៊ុន Microsoft និយាយថា Clipchamp នឹងត្រូវបានដំឡើងជាមុននៅលើឧបករណ៍ Windows 11 ថ្មីទាំងអស់។
Source: www.theverge.com