ក្រុមហ៊ុន Microsoft និយាយថា ខ្លួនគ្រោងនឹងអាប់ដេត Windows 10 ជារៀងរាល់ឆ្នាំជាមួយនឹងកា​របន្ថែមនូវលក្ខណៈពិសេសអោយបានច្រើននាពេលអនាគត។ ចាប់ពីថ្ងៃនេះតទៅ ក្រុមហ៊ុន Microsoft នឹងបញ្ចេញកំណែអាប់ដេត Windows 10 ខែវិច្ឆិកា ឆ្នាំ 2021 ហើយការអាប់ដេតដ៏សំខាន់បន្ទាប់បន្ទាប់នឹងមានវត្តមាននៅក្នុងឆ្នាំ 2022បន្តទៀត។

ការប្ដេជ្ញាចិត្តរបស់ Microsoft ចំពោះការអាប់ដេតមុខងារ Windows 10 នាពេលអនាគត កើតឡើងបន្ទាប់ពីក្រុមហ៊ុនបានរក្សាភាពស្ងប់ស្ងាត់អំពីផែនការរបស់ខ្លួនក្នុងអំឡុងពេលដាក់បង្ហាញ Windows 11 នៅដើមឆ្នាំនេះ។ វានៅតែមិនទាន់ច្បាស់ថាតើក្រុមហ៊ុន Microsoft នឹងនាំយកមុខងារថ្មីអ្វីខ្លះសម្រាប់Windows 10 នាពេលអនាគត។ ការអាប់ដេតនៅខែវិច្ឆិកា ឆ្នាំ 2021 មានលក្ខណៈតិចតួច ជាមួយនឹងមុខងារលេចធ្លោតែមួយគត់សម្រាប់អ្នកប្រើប្រាស់គឺជំនួយការគណនា GPU នៅក្នុងប្រព័ន្ធរងវីនដូសម្រាប់លីនុច (WSL) ។ ក្រុមហ៊ុន Microsoft ក៏បានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់នូវ Microsoft Store ថ្មីរួចទៅហើយទៅកាន់ឧបករណ៍ Windows 10 នៅដើមខែនេះ។​ តែផែនការ Microsoft ភាគច្រើចគឺផ្តោតទៅលើ Windows 11ជាជាងWindow10​។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports