បន្ទាប់ពី SolarWinds, ក្រុមហ៊ុន Microsoft ម្តងទៀតគឺជាគោលដៅរបស់ពួក Hacker ដែលឧបត្ថម្ភដោយរដ្ឋរបស់រុស្ស៊ី។

Microsoft ក៏ដូចជាក្រុមហ៊ុនធំៗមួយចំនួនដែរ ទទួលរងការវាយប្រហារតាមអ៊ីនធឺណិតពីពេលមួយទៅពេលមួយ។ ក្រុមហ៊ុនបានស្តីបន្ទោសពួក Hacker រុស្ស៊ីចំពោះការវាយប្រហារនេះ។ ក្រុមហ៊ុន Microsoft បាននិយាយថា ក្រុមវាយប្រហារតាមអ៊ីនធឺណិត ដែលក្រុមហ៊ុន Microsoft ដាក់ឈ្មោះថា Nobelium បានប្រើយុទ្ធសាស្ត្រថ្មីមួយ។ ដោយពួកគេដើរតួរជាអ្នកលក់សេវាកម្ម Cloud មានគោលបំណងបន្លំចូលប្រើដោយផ្ទាល់ទៅកាន់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT) របស់អតិថិជនរបស់ពួកគេ។ បន្ទប់មកនេះ ពូកHack​er​ក៏ព្យាយាមដើរតួជាអន្តរការីរវាងក្រុមហ៊ុននិងអ្នកប្រើប្រាស់ផលិតផល។

ក្រុមហ៊ុន Microsoft បានតាមដានសកម្មភាពរបស់ Nobelium តាំងពីខែឧសភា។ គេបានរកឃើញថាក្រុមវាយប្រហារនេះបានកំណត់គោលដៅក្រុមហ៊ុនជាង 140។ បន្ថែមពីនេះ ក្រុមហ៊ុន Microsoft បានប្រកាសថា អតិថិជន 609 នាក់ត្រូវបាន Hack  22,868 ដងដោយ Nobelium ។ សម្រាប់ក្រុមហ៊ុន​ នេះគឺជាការវាយប្រហារដ៏ច្រើនមិនធ្លាប់មានពីមុន។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports