Microsoftនឹងរៀបចំព្រឹត្តិការណ៍ថ្មីមួយរបស់ខ្លួននៅថ្ងៃទី ២២ ខែកញ្ញានេះ ដោយក្រុមហ៊ុនអាចនឹងបង្ហាញចេញនូវកំុព្យូទ័រ Surface ជំនាន់ចុងក្រោយ។ 

ក្រុមហ៊ុនមិនបាននិយាយលម្អិតអំពីផលិតផលណាមួយទេ ប៉ុន្តែគេដឹងច្បាស់ថា ផលិតផលដែលក្រុមហ៊ុនគ្រោងបញ្ចេញនៅខែនេះ ជាកំុព្យូទ័រSurface  រូបភាពលេចចេញមួយបានបង្ហាញពីការមើលពីចំហៀងទៅលើអ្វីដែលហាក់ដូចជា Surface Pro ។ ជាធម្មតាក្រុមហ៊ុន Microsoft រៀបចំព្រឹត្តិការណ៍ផ្តោតលើHardware​នៅរដូវស្លឹកឈើជ្រុះ។ លើសពីនេះព្រឹត្តិការណ៍នេះកើតឡើងពីរសប្តាហ៍មុនពេលដែលក្រុមហ៊ុន Microsoft បញ្ចេញវីនដូ ១១ផងដែរ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports