នាយកប្រតិបត្តិក្រុមហ៊ុនMicrosoft លោកSatya Nadella បានប្រកាសនៅក្នុងព្រឹត្តិការណ៍ Build keynote ថាលោកបាននិងកំពុងសាកល្បងតេស្តWindows ជំនាន់ថ្មីក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។

បើតាមលោកនាយកប្រតិបត្តិក្រុមហ៊ុនMicrosoftបាននិយាយថា ​Microsoftនឹងចែករំលែកការធ្វើបច្ចុប្បន្នភាពWindow ជំនាន់ថ្មីនេះ និងជាការបើកឱកាសសេដ្ឋកិច្ចកាន់តែប្រសើរសម្រាប់អ្នកអភិវឌ្ឍន៍និងអ្នកបង្កើតមាតិកា។

លោកបានមានប្រសាសថា “ខ្ញុំប្រើវាដោយខ្លួនឯងកាលពីប៉ុន្មានខែមុន​​ ហើយខ្ញុំពិតជារំភើបមិនគួរឱ្យជឿចំពោះWindowជំនាន់ក្រោយ។ ការសន្យារបស់យើងចំពោះអ្នកគឺថ្ងៃនេះ: យើងនឹងបង្កើតឱកាសកាន់តែច្រើនសម្រាប់អ្នកអភិវឌ្ឍន៍Windowគ្រប់រូប និងស្វាគមន៍អ្នកបង្កើតណាដែលកំពុងស្វែងរកវេទិកាច្នៃប្រឌិតថ្មីថ្មីបំផុត ដើម្បីបង្កើតចែកចាយនិងរកប្រាក់លើកម្មវិធី។ យើងទន្ទឹងរងចាំការចែករំឡែកឆាប់ៗនេះ

ក្រុមហ៊ុន Microsoft បាននិងកំពុងធ្វើការនៅលើម្មវិធីapp storeថ្មីសម្រាប់Window រួមជាមួយនឹងការផ្លាស់ប្តូរuser interface នៅក្នុងប្រព័ន្ធប្រតិបត្តិការក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ លោកដូចជាចង់សំដៅទៅលើការផ្លាស់ប្តូរapp store ដោយសន្យាថានឹងដោះសោរសេដ្ឋកិច្ចកាន់តែប្រសើរសម្រាប់អ្នកអភិវឌ្ឍន៍និងអ្នកច្នៃប្រឌិតនៅក្នុងWindow។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ផងដែរ គឺលោកNadella បាននិយាយច្រើនអំពី “New Generation Windowដោយនាយកប្រតិបត្តិក្រុមហ៊ុនMicrosoftរូបនេះតែងតែហៅថា“Window10” ដែលនេះហាក់ដូចជាបង្ហាញថាក្រុមហ៊ុនកំពុងតែរៀបចំសម្រាប់ការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងWindow10​ អោយក្លាយជាWindowជំនាន់ថ្មីសម្រាប់អ្នកប្រើប្រាស់។

Source www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports