កន្លងមកនេះ គេឃើញមានការចុះផ្សាយជាច្រើនទាក់ទងនឹងមេរោគដែលធ្វើការវាយប្រហាយតាមប្រព័ន្ធអ៊ិនធឺណែត ដោយក្នុងនោះក៏មានការលួចយកទិន័យនានាពីអ្នកប្រើប្រាស់តាមរយៈការចុចលើLink ឬ Web ណាមួយ។ យោងតាមការចេញផ្សាយមួយរបស់ក្រុមហ៊ុន Microsoft, ក្រុមហ៊ុនទើបតែរកនូវមេរោគប្រភេទថ្មីមួយ ដែលអាចបំភ័នភ្នែកអ្នកប្រើប្រាស់បានយ៉ាងងាយ សូម្បីតែអ្នកដែលមានចំណេះដឹងខាងបច្ចេកវិទ្យាក៏អាចត្រូវគេបោកប្រាស់ផងដែរ ហើយប្រភេទមេរោគថ្មីនេះ មានឈ្មោះថា Adrozek ដោយវាបានកំណត់គោលដៅដំបូងបង្អស់លួចយកទិន័យអ្នកប្រើប្រាស់ពីកម្ម internet browsers ដោយសារតែកម្មវិធីទំាងនេះមានចំនួនអ្នកប្រើប្រាស់ច្រើន។

បើតាមក្រុមស្រាវជ្រាវរបស់ក្រុមហ៊ុន Microsoft ដែលបានកំណត់អត្តសញ្ញាណមេរោគថ្មីនេះបានលើកឡើងថា មេរោគេនេះវានឹងទៅលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់ទំាងអស់ នៅពេលដែលពួកគេធ្វើការស្វែងរក ឬស្រាវជ្រាវអ្វីមួយនៅលើកម្មវិធី Internet Browser ហើយចុចលើ link ឬWebsiteទំាងនោះ, មេរោគនេះវានឹងយកទិន្នន័យទំាងនោះ សម្រាប់រកប្រាក់ចំណូលលើការផ្សាយពាណិជ្ជកម្មសម្រាប់បុគ្គលណាមួយដែលមានគំនិតអាក្រក់។ ទោះបីជាវាមិនបង្កហានិភ័យខ្ពស់ដល់អ្នកប្រើប្រាស់ តែវាអាចនឹងលួចយកទិន្នន័យរបស់យើងកាន់តែច្រើនឡើងៗពី Windows របស់យើងដោយមិនដឹងខ្លួន។ បន្ថែមពីនេះ នៅក្នុងប្លក់ដែលត្រូវបានផ្សព្វផ្សាយដោយក្រុមហ៊ុន Microsoft ក៏បានបញ្ជាក់ថា កម្មវិធី internet browsers ដែលមានប្រជាប្រិយបំផុតត្រូវបានរង់ផលប៉ះពាល់ពីមេរោគនេះដែរ រួមមាន Google Chrome, Mozilla Firefox, Microsoft Edge និង Yandex Browser។ ក្នុងរយៈពេលតែ ៥ ខែប៉ុណ្ណោះ Adrozek ត្រូវបានគេរកឃើញនៅជុំវិញពិភពលោក ជាពិសេស នៅអឺរ៉ុប អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍។

យ៉ាណាមិញ ប្រសិនលោកអ្នកឃើញលទ្ធផលនៃស្វែងរករបស់អ្នកស្រដៀងនឹងការផ្សព្វផ្សាយខាងលើ ឬមានការសង្ស័យ យើងសូមណែនាំឱ្យអ្នកលុបនិងតំឡើងកម្មវិធី internet browser របស់អ្នកឡើងវិញ។
Source: www.somagnews.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia