Discord ប្រហែលជាមិនមែនជាគោលដៅសំខាន់របស់ក្រុមហ៊ុន Microsoft ទេ។ ប្រភពព័ត៌មានពីទីភ្នាក់ងារព័ត៌មាន Bloomberg បានអះអាងថាក្រុមហ៊ុន Microsoft កំពុងតែ “ឈានមុខគេក្នុងការពិភាក្សាជឿនលឿន” ដើម្បីទិញបច្ចេកវិទ្យាយក្ស Nuance ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ១៦ ពាន់លានដុល្លារ។ ខណៈពេលដែលមិនទាន់បានអះអាងដំណើរការទៅមុខនៃការចរចារ តែក្រុមហ៊ុនទំាង២នឹង អាចប្រកាសកិច្ចព្រមព្រៀងមួយនៅដើមសប្តាហ៍នេះ។

អ្នកនៅខាងក្នុងមិនបាននិយាយមូលហេតុដែលក្រុមហ៊ុន Microsoft ចង់ទិញយក Nuance។ តែការទិញនេះ អាចផ្តល់នូវគុណប្រយោជន៍ជាច្រើន។ Nuance ត្រូវបានគេស្គាល់យ៉ាងច្បាស់ពីបច្ចេកវិទ្យា AI(AI-guided speech recognition) ហើយក្រុមហ៊ុន Microsoft អាចដាក់បញ្ចូលទាំងឧបករណ៍នោះនិងឧបករណ៍ AI ផ្សេងទៀត (រួមទាំងឧបករណ៍សម្រាប់បម្រើអតិថិជន) ទៅក្នុងផលិតផលរបស់ខ្លួន។ កិច្ចព្រមព្រៀងដែលមានសក្តានុពលនេះក៏អាចជំរុញមហិច្ឆតាថែទាំសុខភាពរបស់ក្រុមហ៊ុន Microsoft ផងដែរ។ ក្រុមហ៊ុនបានធ្វើការជាមួយ Nuance on Cloud សម្រាប់សុខភាព(Healthcare) និងគម្រោងផ្សេងទៀត រួមទាំងគម្រោងសន្ទនារបស់អ្នកជំងឺទៅគ្រូពេទ្យ(doctor-patient conversations)។

ការធ្វើបែបនេះក៏មិនបង្កគ្រោះថ្នាក់ដល់បច្ចេកវិទ្យាឈានមុខ ជាសាធារណៈរបស់Nuance (Nuance’s public-facing tech) ដូចជាសូហ្វវែរសរសេរសំឡេង។ តែវាអាចនឹងផ្តល់នូវផលល្អច្រើនផងដែរ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេប្រសិនបើក្រុមហ៊ុន Microsoft ពិចារណាឡើងវិញនូវយុទ្ធសាស្ត្រសម្រាប់សូហ្វវែរនោះ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube