នេះបើយោងតាមព័ត៌មានដែលផ្តល់ដោយក្រុមហ៊ុន Microsoft , Microsoft នឹងធ្វើការបន្ថែមមុខងារPresent Coach សម្រាប់កុំព្យូទ័រលើតុ ឬទូរស័ព្ទចល័ត ហើយមុខងារថ្មីនេះក៏អាចដំណើរការបាននៅលើ Mac, Windows, iOS និង Android ។

មុខងារPresenter Coach នេះគឺជាមុខងារមួយដែលវាមានសមត្ថភាពអាចស្តាប់ និងវិភាគដល់អ្នកធ្វើបទបង្កាញ ថាតើពួកគេនិយាយលឿនឬយឺតពេក ក្នុងកំឡុងពេលធ្វើបទបង្ហាញ។ ម្យា៉ងទៀត វាក៏នឹងពិនិត្យមើលផងដែរថាតើ អ្នកមានសំលេង “hmm, emm”ច្រើនពេកដែរឬទេ។ លើសពីនេះទៀត មុខងារនេះក៏វាយតម្លៃចំពោះការអាន ឬការនិយាយរបស់អ្នកធ្វើបទបង្ហាញ មានលក្ខណៈគួរឱ្យចង់ស្តាប់ តាមបែបធម្មជាតិដែរទេ។
កាន់តែពិសេសជាងនេះទៅទៀត មុខងារPresenter Coach នេះទទួលបាននូវលក្ខណៈថ្មីៗ ដោយក្រុមហ៊ុនបានបន្ថែមនូវសមត្ថភាពពិនិត្យមើលកាយវិកា(examine users’ body language) របស់អ្នកក្នុងពេលធ្វើបទបង្ហា។ ហើយវាក៏នឹងព្រមានពីការប្រើប្រាស់ពាក្យដដែលៗ(repeated) ឬការបញ្ចេញសំលេងមិនត្រឹមត្រូវ(mispronounced words)ផងដែរ។

គួរំលឹកជូនថា កម្មវិធីMicrosoft PowerPointគឺជាកម្មវិធីរៀបចំបទបង្ហាញលំដាប់លេខមួយនៅលើពិភពលោក សម្រាប់និស្សិតនិងអ្នកជំនាញជាទូទៅ។ ជាមួយនឹងការបន្ថែមនូវមុខងារPresenter Coachនេះ, វានឹងជួយអោយអ្នកប្រើប្រាស់PowerPointទំាំងអស់ អាចវាស់វែងពីសមត្ថភាពរបស់ខ្លួន និងកែលំអនូវចំនុចខ្វះខាតរបស់អ្នកប្រើប្រាស់ ដើម្បីអាចអោលពួកគេធ្វើការចែលរំលែកពត៌មាន ទៅកាន់មនុស្សទំាំងឡាយអោយកាន់តែមានប្រសិទ្ធផងដែរ។
Source: www.somagnews.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube