យោងតាម Windows Central បានរាយការណ៍ថា ក្រុមហ៊ុន Microsoft កំពុងនាំយកមុខងារ Auto HDR ដែលត្រូវបានបំពាក់នៅឧបករណ៍ហ្គេម Xbox ស៊េរី X និងស៊េរី S ទៅបំពាក់អោយកុំព្យូទ័រផងដែរ។ ជាមួយនឹងការតំឡើង Build 21337 និងខ្ពស់ជាងWindow១០, អ្នកលេងហ្គេមកុំព្យូទ័រអាចសាកល្បងប្រើមុខងារបន្ថែមសម្លេង ឬផែនទីសម្រាប់ហ្គេមជាង១១០០ ដោយផ្ទាល់ ដែលមិនមានការគាំទ្រមុខងារ HDR ទេ។ យោងតាមក្រុមហ៊ុន Microsoft, Auto HDR នឹងបន្ថែមពណ៌និងពន្លឺទៅក្នុងហ្គេមរបស់អ្នកលេង ដរាបណាគេមានម៉ូនីទ័រដែលអាចដំណើរការជាមួួយនឹងមុខងារនេះ។

អ្នកអាចមើលឃើញពីរបៀប ដែលលក្ខណៈពិសេសនេះដំណើរការខាងលើ។ ដោយក្រុមហ៊ុនMicrosoft បានប្រើប្រាស់ផ្ទៃពណ៍ប្រផេះ ដើម្បីបង្ហាញពីផ្នែកនៃរូបភាព ដែល មិនមែនជាHDR បានដោយជោគជ័យ។ ការបង្ហាញ native HDR (active HDR presentation)របស់ Gears 5 មានត្រូវបានបន្ថែមនូវព័ត៌មានលម្អិតបំផុតនៅក្នុងស្រមោល និងគំនួសពណ៌របស់វា។ប៉ុន្តែសូម្បីការបង្ហាញAuto HDR presentation(Auto HDR presentation)ក៏មានព័ត៌មានច្រើនគួរឱ្យកត់សម្គាល់ជាងSDR ដែរ។

យ៉ាងណាមិញយើងអាចបើកដំណើរការមុខងារនេះបានដោយការកែប្រែនៅក្នុងWindows HD Color Settings pageដើម្បីធ្វើអោយពណ៌របស់Windowមានលក្ខណៈស្រស់ស្អាតជាងមុន។ សមាគមស្តង់ដារអេឡិចត្រូនិកវីដេអូ (Video Electronics Standards Association) មានវិញ្ញាបនប័ត្រ DisplayHDRចំនួន៦ខុសៗគ្នា។ ដោយវិញ្ញាបនប័ត្រទំាំងនោះនឹងផ្តោតទៅលើ Refresh Rate, និងម៉ូនីទ័រ(monitors)។
Source: www.engadget.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube