ក្រុមហ៊ុន Microsoft បានចាប់ផ្តើមសាកល្បងជាសាធារណៈនូវកម្មវិធីបើកអ៊ីនធឺរណែតដំណើរការដោយថាមពល Edge Chromium(Edge Chromium-powered browser) របស់ខ្លួននៅលើឧបករណ៍កម្សាន្ត Xbox ។ ឥឡូវអ្នកធ្វើតេស្ត៍ Xbox នៅក្នុងក្រុមAlpha Skip-Ahead នេះអាចចូលទៅកាន់ Microsoft Edge ថ្មីនៅលើម៉ាស៊ីនហ្គេម Xbox One ឬ Xbox Series S / X ។ ខណៈពេលដែល mouse និង keyboard នៅតែមិនទាន់អាចដំណើរការបាន។ កម្មវិធីbrowserនេះអាចដំណើរការ ដូចដែលគេបានរំពឹងទុក ជាមួយឧបករណ៍បញ្ជាXbox(Xbox controller) ទោះបីជាមានកំហុសបន្តិច នៅក្នុងកំណែសាកល្បងដំបូងនេះក៏ដោយ។

កម្មវិធីរុករក Chromium នៅលើ Xbox គឺជាការជម្រុញសម្រាប់អ្នកដែលចង់ចូលប្រើគេហទំព័រតាមរយៈកុងសូលរបស់ពួកគេ។ ឥឡូវនេះ Edge ក៏នឹងអនុញ្ញាតអោយអ្នកប្រើប្រាស់មានសិទ្ធិចូលដំណើរការសេវាកម្មស្ទ្រីមស្ទ្រីមរបស់ហ្គូហ្កល(Google’s Stadia streaming service)ផងដែរ ដោយសារតែការគាំទ្រកាន់តែប្រសើរឡើងជាមួយ Chromium ។ វាក៏គួរតែធ្វើឱ្យប្រសើរឡើងនូវ ភាពត្រូវគ្នាជាមួយហ្គេមដែលមានមូលដ្ឋានលើកម្មវិធី browser និងសេវាកម្មដូចជា Skype ឬ Discord តាមរយៈគេហទំព័រ។
កំណែសាកល្បងដំបូងនេះលេចឡើង រួមបញ្ចូលទាំងម៉ាស៊ីនធ្វើសមកាលកម្ម(sync engine)ដូចគ្នា ដែលត្រូវបានប្រើនៅលើEdge ដោយមានការគាំទ្រសម្រាប់ផ្នែកបន្ថែម (extensions), ផ្ទាំងបញ្ឈរ(vertical tabs), ការប្រមូល(Collections), និងលក្ខណៈពិសេស (desktop features) ផ្សេងទៀត។បន្ទាប់ពីការធ្វើតេស្ត៍របស់Microsoft លើកម្មវិធីbrowserបញ្ចប់ វាមនឹងបង្ហាញក្នុងកុងសូល Xbox ទាំងអស់ឆាប់ៗនេះ។
Source: www.theverge.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube