ប្រតិទិនថ្មីរបស់Microsoft ស្អាតខ្លំាង!
ក្រុមហ៊ុន Microsoft កំពុងធ្វើការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ជាលើកដំបូងរបស់ខ្លួនចំពោះប្រតិទិនបែបថ្មីរបស់ខ្លួន។

Written by Heaur

03/04/2021

ក្រុមហ៊ុន Microsoft កំពុងធ្វើការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ជាលើកដំបូងរបស់ខ្លួនចំពោះប្រតិទិនបែបថ្មីរបស់ខ្លួន។ រូបភាពក្តារប្រតិទិនថ្មីនេះមានលក្ខណៈស្រដៀងទៅនឹង ប្រតិទិនរបស់កម្មវិធីTrelloផងដែរ។ ជាទម្រង់ និងរូបភាពថ្មីនេះ នឹងអនុញ្ញាតឱ្យអ្នកប្រើរៀបចំការប្រជុំគ្នា កិច្ចការ កំណត់ត្រាគោលដៅ ឬឯកសារជាច្រើនទៀត។

វាមានដំណើរការដូចជាកម្មវិធីTrello ដែលអ្នកប្រើអាចបន្ថែមកាតព័ត៌មានថ្មី ដើម្បីជួយក្នុងការរៀបចំប្រតិទិននិងការប្រជុំរបស់គេអោយកាន់តែមានប្រសិទ្ធិភាព។ គេក៏អាចបន្ថែមនូវឯកសារ(file)នៅក្នុងប្រតិទិននេះ ឬ notes​ ឃ្លាថ្មីនិងសាមញ្ញៗបានផងដែរ។  ម្យ៉ាងទៀត ប្រតិទិនរបស់ក្រុមហ៊ុនMicrosoft មានលក្ខណៈស្រស់ស្អាត និងទាន់សម័យ និងមានភាពងាយស្រួលក្នុងការប្រើប្រាស់។

Microsoft កំពុងបង្កើតនូវតារាងប្រតិទិនក្តារថ្មីនេះ ដែលវានឹងដាក់អោយដំណើរក្នុងនៅលើគេហទំព័រសម្រាប់កម្មវិធីOutlook ជាមុនសិន។ ជាបន្ទាប់ ក្រុមហ៊ុនក៏គ្រោងដាក់ប្រើប្រាស់សម្រាប់ពាណិជ្ជកម្មនិងការអប់រំក្នុងពេលឆាប់ៗនេះផងដែរ។ រហូតដល់ពេលនេះ គេនៅមិនច្បាស់ទេថា ប្រតិទិនថ្មីនេះនឹងមានទម្រង់បែបណានៅក្នុងOutlook សម្រាប់Windows ឬ the mobile versions នាពេលអនាគតយ៉ាងណា។ គេត្រូវរង់ចាំដល់ការប្រកាស់ជាផ្លូវការពីMicrosoft។

ក្រុមហ៊ុន Microsoft ក៏កំពុងធ្វើឱ្យប្រសើរឡើងនូវការរៀបចំកាលវិភាគ(meeting scheduling)នៅក្នុងកម្មវិធីOutlookរបស់ខ្លួន សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និងប្រព័ន្ធប្រតិបត្តិការ Android សម្រាប់។ ដើម្បីធ្វើអោយការរៀបចំមិនមានលក្ខណៈស្មុកស្មាញ និងរញ៉េរញ៉ៃសម្រាប់អ្នកប្រើប្រាស់ជាទូទៅ។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …