Microsoft ចាប់ផ្តើមធ្វើតេស្តវីដេអូហ្គេមរបស់Xbox នៅលើBrowser
ក្រុមហ៊ុន Microsoft បានចាប់ផ្តើមសាកល្បងការលេងហ្គេមនៅលើ​ xCloud game ដោយធ្វើការផ្សាយផ្ទាល់នៅក្នុងកម្មវិធីBrowser។

Written by Heaur

02/16/2021

យោងតាមគេហទំព័រ Verge បានអោយដឹងថា ក្រុមហ៊ុន Microsoft បានចាប់ផ្តើមសាកល្បងការលេងហ្គេមនៅលើ​ xCloud game ដោយធ្វើការផ្សាយផ្ទាល់នៅក្នុងកម្មវិធីBrowser, ដោយបទពិសោធន៍នឹងហាក់ដូចជាការលេងនៅលើឧបករណ៍ Android ផងដែរ។

ក្រុមហ៊ុននឹងធ្វើការសាកល្បង ដោយត្រូវការឧបករណ៍បញ្ជាដើម្បីអាចលេងហ្គេម Xboxបាន ហើយបច្ចុប្បន្នការធ្វើតេស្តនេះត្រូវបានកំណត់ ចំពោះកម្មវិធីរុករក(Chromium-based browsers) ដូចជា Chrome ឬ Microsoft Edge ។ វាអាចនឹងត្រូវការពេលមួយរយៈ ដើម្បីអាចអោយអ្នកលេងទទួលបានបទពិសោធន៍ដូចនៅលើឧបករណ៍iOS ដែរ។ យ៉ាងណាមិញ គេមិនទាន់បានដឹងពីដំណោះស្រាយដែលក្រុមហ៊ុន Microsoft កំពុងប្រើប្រាស់ សម្រាប់ការធ្វើតេស្តលេងហ្គេមនៅលើBrowser នោះទេ ខណៈដែលក្រុមហ៊ុនកំពុងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ Cloud (cloud infrastructure) សម្រាប់ Xbox Series X នៅឆ្នាំ២០២១ នេះ។

យ៉ាងណាមិញ ក្រុមហ៊ុន Microsoft បានសន្យាថានឹងធ្វើឱ្យប្រព័ន្ធអ៊ីនធឺណេតដំណើរការផ្សាយផ្ទាល់(streaming)នៅលើiOSនិងកុំព្យូទ័រអាចដំណើរការបាននៅលើអ៊ីនធឺរណែតនៅនិទាឃរដូវនេះ។ ចំណុចដែលសំខាន់បំផុតនៃការធ្វើតេស្តសាកល្បងនេះ គឺធ្វើយ៉ាងណាអោយកម្មវិធីហ្គេមដែលមាននៅលើXbox អាចអោយគេលេងបានគ្រប់ទីកន្លែង សូម្បីតែនៅលើកម្មវិធីBrowserក៏អាចលេងបានផងដែរ ដោយគេគ្រាន់តែបង់ថ្លៃសេវាកម្មប្រចាំខែ $ 15តែប៉ុណ្ណោះ ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …