ក្រុមហ៊ុន Xiaomi បានបង្កើតនូវនាឡិកា Mi Watch Revolve Active ដែលជាអ្នកស្នងតំណែងនៃនាឡិកាឆ្លាតវៃរបស់ខ្លួនដែលមានឈ្មោះថា Mi Watch Revolve ដែលវាបានដាក់លក់កាលពីឆ្នាំមុនដោយមានការកែលម្អគួរឱ្យកត់សម្គាល់។ ក្រុមហ៊ុនដែលបានណែនាំឧបករណ៍នេះក្នុងពេលដំណាលគ្នាជាមួយម៉ូឌែល Mi 11 Lite ដែលវាបានផ្តល់ជូនសម្រាប់លក់នៅលើទីផ្សារឥណ្ឌា ហើយក៏បានចែករំលែកព័ត៌មានអំពីតម្លៃរបស់វាផងដែរ។

Mi Watch Revolve Active រួមបញ្ចូលទាំងសមត្ថភាពវាស់អុកស៊ីសែនឈាមដែលមិនមាននៅក្នុងម៉ូដែលមុន។ លើសពីនេះទៀតឧបករណ៍នេះមានការច្នៃឌីហ្សាញថ្មី និងមានសមត្ថភាពជំនួយការសំលេង។

Xiaomi Mi Watch Revolve Active ភ្ជាប់មកជាមួយអេក្រង់ទំហំ ៤៥.៩មម គុណនឹង២២ មម មានរាងជារង្វង់ AMOLED ជាមួយនឹងកម្រិតភាពច្បាស់ ៤៥៤ × ៤៥៤ ភីកសែ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Xiaomi ថ្មដែលមានថាមពល 420mAh ដែលបំពេញតម្រូវការថាមពលជាមួយរន្ធដោតសាកមេដែកនៅលើឧបករណ៍អាចឈានដល់ការសាកពេញពីសូន្យដល់មួយរយក្នុងរយៈពេលតិចជាងពីរម៉ោង។ វាក៏ត្រូវបានបញ្ជាក់ផងដែរថាវាអាចទុកបានរយៈពេល 14 ថ្ងៃ ចាប់ពីពេលសាកថ្មបានមួយម្តង។

នាឡិការនេះមានឧបករណ៍ចាប់សញ្ញាចង្វាក់បេះដូង ឧបករណ៍ចាប់សញ្ញា SpO2 (ត្រួតពិនិត្យអុកស៊ីសែនឈាម)​ ឧបករណ៍ចាប់សញ្ញាភូមិសាស្ត្រ​ ឧបករណ៍វាស់ស្ទង់ និងឧបករណ៍ចាប់សញ្ញាពន្លឺជុំវិញ។

Mi Watch Revolve Active ដែលអាចតាមដានចង្វាក់បេះដូងពេញមួយថ្ងៃតាមដានអុកស៊ីសែនឈាមនិងចលនាគេងរបស់អ្នកប្រើប្រាស់។ នាឡិកានេះមានវិញ្ញាបនប័ត្រធន់នឹងទឹក 5ATM ។ Mi Watch Revolve Active ដែលអាចប្រើបានជាមួយស្មាតហ្វូន Android ទាំងអស់ផ្តល់ជូននូវសេវាកម្មជំនួយការសំលេងដល់អ្នកប្រើប្រាស់របស់ខ្លួនជាមួយ Amazon Alexa ។ វាភ្ជាប់ជាមួយលក្ខណៈពិសេសដូចជា GPS ក៏ដូចជាការគាំទ្រប៊្លូធូស ៥.០ ។ អ្នកប្រើប្រាស់ត្រូវប្រើកម្មវិធី Xiaomi Wear ដើម្បីគ្រប់គ្រងនាឡិកាពីទូរស័ព្ទផងដែរ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports