ក្រុមហ៊ុន Xiaomi ទើបតែប្រកាសចេញនូវទូរទស្សន៍ប្រភេទ QLED Android TV ទំហំ ៧៥ អ៊ីញ
ក្រុមហ៊ុន Xiaomi បានចាប់ផ្តើមបង្ហាញពីទូរទស្សន៍ស៊េរីថ្មីរបស់ខ្លួន ដែលជាផលិតផលទូរទស្សន៍Mi TV Q1 មានអេក្រង់ទំហំ 75-inch។

Written by Heaur

02/09/2021

បន្ទាប់ពីបានប្រកាសពីទូរស័ព្ទMi 11 សម្រាប់ទីផ្សារអន្ដរជាតិរួចហើយ ក្រុមហ៊ុន Xiaomi បានចាប់ផ្តើមបង្ហាញពីទូរទស្សន៍ស៊េរីថ្មីរបស់ខ្លួន ដែលជាផលិតផលដ៏ធំបំផុតមួយរបស់ខ្លួន ដោយទូរទស្សន៍Mi TV Q1នេះនឹងមានអេក្រង់ទំហំ 75-inch។ យ៉ាងណាមិញ ទូរស្សន៍QLED Android TV នេះនឹងមកដល់តំបន់ជាដំបូង មុនត្រូវបានក្រុមហ៊ុនចែកចាយលក់នៅតំបន់។

Mi TV Q1នេះត្រូវបានតំឡើងដោយមានដែករលោងជំុវិញ និងប៊្លុកតូច។ បន្ថែមពីនេះ វាភ្ជាប់មកជាមួយនូវអេក្រង់ HDR ដែលមានសមត្ថភាព 4K screen ជាមួយនឹងបច្ចេកវិទ្យាដ្យូមឹន (quantum dot technology)។ Gamers និង streamersអាចទាញយកអត្ថប្រយោជន៍ពេញលេញពីអត្រាធ្វើឱ្យស្រស់(refresh )របស់ទូរទស្សន៍ ១២០ ហឺតតាមរយៈរន្ធដោត HDMI 2.1 និងភ្ជាប់មកជាមួយនឹងមុខងារ auto-low latency mode​។ ដោយសារតែ ១៩២ តំបន់នៃភាពស្រអាប់(192 zones of full-array local dimming), វាអាចឈានដល់កម្រិត ១០០ ០០០៖ ១ ។ ប្រសិនបើយើងមិនចង់ភ្ជាប់បាសសំឡេងទៅនឹងទូរទស្សន៍ យើងអាចប្រើប្រព័ន្ធស្តេរ៉េអូ 30W ដែលរួមបញ្ចូលទាំងtweetersចំនួនពីរ និងwoofersចំនួនបួន។ ខណៈដែលទូរទស្សន៍នេះអាចគាំទ្រ Dolby Audio និង DTS-HD ។

នៅផ្នែកsoftware ទូរទស្សន៍នេះអាចដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android TV 10 ដែលផ្តល់ឱ្យអ្នកទស្សនា ចូលដំណើរការកម្មវិធី សេវាកម្មស្ទ្រីម(streaming services)។ Mi Q1 ក៏មានmicrophone ដែលអាចឱ្យគេប្រើប្រាស់ជាឧបករណ៍បំពងសម្លេងឆ្លាតវៃ ដំណើរការដោយGoogle Assistant (Google Assistant-equipped smart speaker) ដោយមិនចាំបាច់ប្រើឧបករណ៍បញ្ជាពីចម្ងាយ។ បន្ថែមពីនេះ ម៉ៃក្រូហ្វូនអាចត្រូវបានបិទដោយប្រើកុងតាក់ ហើយយើងក៏អាចប្រើប្រាស់Amazon Alexaផងដែរ។ ទូរទស្សន៍នេះនឹងមកដល់ទីផ្សារផ្សេងអន្តរជាតិក្នុងពេលឆាប់ៗនេះ។

Source: www.androidpolice.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …