នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើចេញពីគណនី Twitterផ្លូវការរបស់ក្រុមហ៊ុន Xiaomi ត្រូវបានប្រកាសថា​ ក្រុមហ៊ុននឹងធ្វើការវិនិយោគយ៉ាងចម្បើមនៅក្នុងការបង្កើនរថយន្តអគ្គីសនី ដែលត្រូវបានគេហៅថា Xiaomi Smart Electric Car។

ពិតជាមិនខុសពីការលេចឡើងមែន ក្រុមហ៊ុនទូរស័ព្ទXiaomi បានចាប់ផ្តើមឈានជើងចូលវិស័យឧស្សាហកម្មរថយន្ត ដោយបានវិនិយោគដ៏ច្រើនលើរថយន្តអគ្គិសនី ដែលព័ត៌មានលម្អិតនឹងត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ថ្ងៃទី ២ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃនេះ។ ក្រុមហ៊ុនបានប្រកាសថាខ្លួននឹងធ្វើការវិនិយោគទឹកប្រាក់ចំនួន ១០ ពាន់លានដុល្លារសម្រាប់ឧស្សាហកម្មរថយន្តអគ្គិសនី ហើយបានបញ្ជាក់ថារថយន្តអគ្គិសនីនេះត្រូវបានគេរំពឹងថានឹងបើកដំណើរការនៅក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។

ឈ្មោះរថយន្តអគ្គិសនី ដែលក្រុមហ៊ុនបានបញ្ជាក់ថា នឹងត្រូវមានឈ្មោះថា Xiaomi Car (Mi Car)។ ព័ត៌មានលម្អិតមួយទៀត នៅក្នុងសេចក្តីថ្លែងការណ៍គឺថាដំណើរការនេះមិនត្រឹមតែគ្របលើរថយន្តប៉ុណ្ណោះទេ។ ប្រសិនបើអ្នកក្រឡេកមើលការពិពណ៌នារបស់យានយន្តវៃឆ្លាត Xiaomi (Xiaomi Smart Electric Vehicles), ក្រុមហ៊ុនXiaomi ក៏កំពុងតែពិចារណាលើការរចនាកងប្រភេទMi Scooter​ ផងដែរ។

ដូចដែលត្រូវបានគេដឹងហើយវា គឺជាការពិតដែលថាក្រុមហ៊ុនយក្សបច្ចេកវិទ្យា ដូចជា Apple, Google, Sony និង Huawei មានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យយានយន្តអគ្គិសនី។ លើសពីនេះទៅទៀត ដោយពិចារណាលើការកើនឡើងនូវតំរូវការរថយន្តអគ្គិសនីនៅចិន និងជំុវិញពិភពលោក រថយន្តអគ្គីសនីរបស់Xiaomi អាចនឹងត្រូវពន្លឿនដំណើរអោយកាន់តែលឿនជាងមុន។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube