ក្រុមហ៊ុន Xiaomi មានគោលបំណងបង្កើតការសាកថ្មឥតខ្សែជាមួយប្រព័ន្ធ Mi Air Chargeនាពេលអនាគត ដែលមានសមត្ថភាពសាកឧបករណ៍ជាច្រើន ដោយមិនប្រើប្រាស់ខ្សែ ហើយអាចសាកបានពីចម្ងាយ។ឆ្នាំងសាកឥតខ្សែ នៅតែជាឧបករណ៍ដែលត្រូវភ្ជាប់ទៅនឹងប្រភពថាមពលអគី្គសនី ដូចជាដំុសាកឬព្រីភ្លើង។ ម៉្យាងវិញទៀតបច្ចេកវិទ្យាចុងក្រោយពីក្រុមហ៊ុន Xiaomi ប្រើរលកវិទ្យុ ដើម្បីសាកឧបករណ៍មួយនៅលើអាកាស – ដោយគ្មានខ្សែ។

ក្រុមហ៊ុន Xiaomi បានប្រកាសពីបច្ចេកវិទ្យា Mi Air សាកថ្មីរបស់ខ្លួន ដោយប្រព័ន្ធនេះប្រើស្ថានីយ៍មូលដ្ឋាន(base station)មួយដែលមានអង់តែនចំនួន ១៤៤ ផ្សាយសំឡេងសាកទៅកាន់ឧបករណ៍ដែលត្រូវគ្នា។លើសពីនេះទៅទៀត ក្រុមហ៊ុន Xiaomi និយាយថាស្មាតហ្វូនដែលមានអង់តែនទទួល នឹងអាចសាកថ្មបាន«ក្នុងកាំជាច្រើនម៉ែត្រ»(“within a radius of several meters)។ ក្រុមហ៊ុននិយាយថាអ្នកប្រើប្រាស់អាចផ្លាស់ប្តូរបន្ទប់ និងមានវត្ថុនៅចន្លោះឧបករណ៍ដោយមិនរំខានដល់ការសាកថ្ម។
សញ្ញារលកមីលីម៉ែត្រ(A millimeter-wave signal)ត្រូវបានផ្សាយដោយផ្ទាល់ទៅឧបករណ៍តាមរយៈbeamforming ភ្ជាប់ជាមួយអង់តែនអង្កាំ(beacon antenna)។ ឧបករណ៍នេះអាចសាកថ្មទូរស័ព្ទបានច្រើនក្នុងល្បឿន ៥Wតែប៉ុណ្ណោះ។ ក្រុមហ៊ុន Xiaomi សង្ឃឹមថានឹងប្រើប្រាស់បច្ចេកវិទ្យានេះនៅក្នុងនាឡិកាវៃឆ្លាត,ឧបករណ៍បំពងសម្លេងនិងឧបករណ៍ប្រើប្រាស់ផ្សេងៗដើម្បីឱ្យឧបករណ៍នាពេលអនាគតលែងត្រូវការខ្សែសម្រាប់ការសាកថ្មទៀត ដោយក្រុមហ៊ុនចង់បង្កើតអោយការសាកថ្ម ឥតខ្សែនៅ តាមរយៈបច្ចេកវិទ្យាថ្មី។
Source: appleinsider.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube