ក្រុមហ៊ុន Xiaomi បានចាប់ផ្តើមព្រឹត្តិការណ៍សម្ពោធដ៏ធំរបស់ខ្លួននៅក្នុងប្រទេសចិនកាលពីដើមម្សិលមិញនេះ ហើយឧបករណ៍ដំបូងដែលត្រូវប្រកាសនៅលើឆាកគឺ Mi 11 Pro ។ លោក Lei Jun នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi បានពណ៌នាទូរស័ព្ទនេះថាជា“ ស្តេចនៃAndroid” ឬភាសាអងគ្លេសថា “King of Android” ហើយទូរស័ព្ទនេះពិតជាមានលក្ខណៈពិសេសលេចធ្លោបំផុត។
ផ្នែកខាងមុខត្រូវបានគ្របដណ្តប់ដោយអេក្រង់ទំហំ ៦,៨១ អ៊ីញ ប្រភេទអេក្រង់កោង មានគុណភាពបង្ហាញរូបភាពកម្រិត QHD resolution និងមានអត្រារីហ្វ្រេស ១២០ ហឺត(120Hz refresh rate)និង Dolby Vision ។ បន្ទះនេះត្រូវបានការពារដោយកញ្ចក់ការពារប្រភេទ Gorilla Glass Victus និងភ្ជាប់មកជាមួយអាវការពារអេក្រង់រាងកោង។ Mi 11 Pro ក៏មានបំពាក់ឧបករណ៍បំពងសម្លេងស្តេរ៉េអូពីរ (speakers ) ដែលត្រូវជាផលិតផលរបស់ក្រុមហ៊ុនHarman Kardon និងមានដ៏តូចមួយសំរាប់កាមេរា selfie 20MP ។

និយាយពីកាម៉េរ៉ា, Mi 11 Pro គឺជាស្មាតហ្វូនដំបូងគេ ដែលបំពាក់ដោយកាមេរ៉ាទំហំ 50MP GN2 របស់ Samsung ។ ម៉ូឌុលដែលមានទំហំធំ ១ / ១,២ អ៊ីញ គឺជាឧបករណ៍ចាប់សញ្ញាធំបំផុត ដែលបានបំពាក់នៅក្នុងស្មាតហ្វូន និងមានភីកសែលទំហំ ១,៤ ម, អមមកជាមួយនឹងលក្ខណៈពិសេសផ្សេងទៀតរួមមាន Dual Pixel Pro AF, Stagger HDR និង ISO fusion។ ជាមួយនឹងMi 11 Pro, អ្នកប្រើប្រាស់ក៏អាចថតវីដេអូ 8K ចេញពីកាមេរ៉ាមេបានដែរ។លើសពីនេះទៀត អ្នកប្រើប្រាស់អាចទទួលបានម៉ូឌុល periscope ជាមួយនឹងការពង្រីកអុបទិក 5x(50x digita) និងOIS។ វាក៏មានឧបករណ៍ចាប់យកតាមអាកា ដែលមានទំហំ 13MP ផងដែរ។

ដូចការរំពឹងទុក Mi 11 Pro ប្រើប្រាស់បន្ទះឈីប Snapdragon 888 ។ ក្រុមហ៊ុន Xiaomi បានអួតអាងថា មានការគ្រប់គ្រងកម្ដៅប្រសើរជាងមុន ជាមួយនឹងបច្ចេកវិទ្យាបន្ថយកម្តៅឈានមុខគេ ដោយសារបន្ទប់ចំហាយទឹកមានទំហំធំ ១៥០ ម។ ទូរស័ព្ទដៃMi 11 Pro នេះមានថាមពលថ្ម5,000 mAh ដោយក្រុមហ៊ុន Xiaomi បានសហការជាមួយ Silicon Oxygen ដើម្បីបង្កើតនូវទម្រង់តូចជាង និឹងអាចសាកថ្មលឿនជាងមុនផងដែរ។

ចំពោះ software ផ្នែកខាងមុខត្រូវបានបំពាប់ដោយMIUI 12.5 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 11។ ចំណែកឯ ជម្រើសពណ៌រួមមានពណ៌បៃតង ខ្មៅនិងពណ៌ស្វាយ។ក្រុមហ៊ុន Xiaomi កំពុងផ្តល់ជូនជម្រើសចំនួនពីរសម្រាប់អ្នកទិញ ដោយទីក្រុមហ៊ុននឹងលក់ស្មាតហ្វូននេះជាមួយនឹងប្រអប់ធម្មតា ដែលភ្ជាប់ទៅនឹងឆ្នាំងសាក67W និងខ្សែត។
ខណៈដែលទី២គឺ ក្រុមហ៊ុនលក់ត្រឹមតែទូរស័ព្ទ ដោយមិនភ្ចាប់មកជាមួយឆ្នាំងសាកនិងខ្សែទៀតឡើយ ដោយក្រោមហេតុផលការពារពាបរិស្ថាន។ យ៉ាងណាមិញ ជម្រើសទាំងពីរមានតម្លៃដូចគ្នា ដូច្នេះវាអាស្រ័យលើអ្នកទិញ ថាតើពួកគេចង់បានមួយណា។
Source: www.gsmarena.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube