មុខងារថ្មីនៅក្នុងកម្មវិធីផ្ញើសាររបស់ iOS 14 ថ្មី
ប្រព័ន្ធប្រតិបត្តិការ iOS 14 និង iPad OS 14 របស់ក្រុមហ៊ុន Apple បានបន្ថែមមុខងារថ្មីៗនៅក្នុងកម្មវិធីផ្ញើសារដូចជា Pin Conversation, inline replies, group photos, និងការ search ​។

Written by Dorn Visal

11/13/2020

ថ្មីៗនេះក្រុមហ៊ុន Apple បានធ្វើការ Update កម្មវីធីផ្ញើសារដែលមាននៅក្នុងប្រព័ន្ធប្រតិបត្តិការណ៍ iOS 14 និង iPad OS 14 ដែលបានបន្ថែមមុខងារថ្មីដូចជា  Pin Conversation, inline replies, group photos,Tag និង message filters ដើម្បីប្រើប្រាស់មុខងារថ្មីទាំងនេះនៅក្នុងទូរស័ព្ទ iPhone និង iPad របស់អ្នកទាំងអស់គ្នា គ្រាន់តែចូលទៅកាន់ Setting > General  > Software Update រួចធ្វើការ  Update ទូរស័ព្ទ iPhone ឬ iPad របស់អ្នក។

ហើយខាងក្រោមនេះជាមុខងារនៅក្នុងកម្មវីធីផ្ញើសារថ្មីនីមួយៗនៅក្នុង iOS 14 និង iPad OS 14៖

Pin a Conversation

ឥឡូវនេះអ្នកអាច Pin ការសន្ទនានៅលើScreen ចំនួន 9 នាក់ ដើម្បីអោយមានភាពងាយស្រួលក្នុងការចូលទៅកាន់ការសន្ទនាតាម Message ដែលអ្នកផ្ញើសារជាមួយញឹកញាប់បំផុត។

Reply Inline

មុខងារនេះអាចអោយអ្នកធ្វើការ Reply ប្រយោគណាមួយនៅក្នុងការសន្ទនារបស់អ្នកបានយ៉ាងងាយស្រួល។

Add a Group Photo

ឥឡូវអ្នកអាចដាក់ឈ្មោះ និងរូបភាពសម្រាប់ការសន្ទនាជាក្រុមរបស់អ្នក។ ដើម្បីផ្លាស់ប្តូររូបភាព និងឈ្មោះ Group អ្នកគ្រាន់តែចូលទៅកាន់ Group របស់អ្នក > ចុចលើរូបដំណាង បន្ទាប់មកចុច ពាក្យថា info > Change Name and Photo ។

Mention Someone by Name

មុខងារនេះអ្នកអាចធ្វើការ Mention ឈ្មោះសមាជិកនៅក្នុងក្រុមបាន ដែលផ្តល់ភាពងាយស្រួលក្នុងការមើល និងឆ្លើយតបសារណាមួយដែលមានឈ្មោះរបស់នរណាម្នាក់។

Get Notified of Mentions

មុខងារនេះនៅពេលមាននរណាម្នាក់ Mentions នោះនឹងមានសារ Alert សម្គាល់ថាឈ្មោះអ្នកបាន Mention ហើយអ្នកក៏អាច Mute មិនអោយមានសំលេងរំខានបានដែរ។

Search for the Right Emoji

មុខងារនេះអ្នកអាចធ្វើការស្វែងរក Emoji ណាមួយដែលអ្នកចូលចិត្តនៅខាងក្រោមជ្រុងខាងឆ្វេង។

Filter Out Unknown Senders

មុខងារនេះអ្នកអាចកំណត់ធ្វើការស្រង់សារអ្នកស្គាល់ និងអ្នកមិនស្គាល់អោយដាច់ដោយឡែកពីគ្នាបានដោយគ្រាន់តែចូលទៅកាន់ Setting> Message> បើក Filter Unkown Senders។

ប្រភព៖ pcmag

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …