Mark Zuckerberg បង្ហាញពីអ្វីដែលកាសបន្ទាប់របស់ Meta អាចធ្វើបាន
បទពិសោធន៍ចម្រុះនេះត្រូវបានបង្កើតឡើងដោយប្រើ Meta's Presence Platform ដែលត្រូវបានណែនាំកាលពីរដូវស្លឹកឈើជ្រុះមុន។

Written by Vichea

05/14/2022

លោក Mark Zuckerberg ទើបតែបានចែករំលែកវីដេអូសាកល្បងខ្លីមួយដែលបង្ហាញពីសមត្ថភាពមួយចំនួននៃកាសស្តាប់ត្រចៀកនិម្មិតលំដាប់ខ្ពស់របស់ Meta គឺ Project Cambria ។ ប៉ុន្តែវីដេអូនេះមិនបានបង្ហាញច្បាស់ពីឧបករណ៍នេះទេដោយគេបិទបាំងវាត្រង់ចំណុចខ្លះ។ Meta បានបញ្ជាក់ថាកាសនាពេលអនាគតនេះនឹងមានសមត្ថភាពកម្រិតបង្ហាញកំរិតខ្ពស់ រួមជាមួយពណ៌ពេញកម្រិតខ្ពស់ផងដែរ ដូច្នេះវាអាចធ្វើឲ្យអ្នកពាក់មានអារម្មណ៍ថាអាចធ្វើការទាក់ទងជាមួយវត្ថុនិម្មិតលើបរិយាកាសជីវិតពិតរបស់ពួកគេបាន។

បទពិសោធន៍ចម្រុះនេះត្រូវបានបង្កើតឡើងដោយប្រើ Meta’s Presence Platform ដែលត្រូវបានណែនាំកាលពីរដូវស្លឹកឈើជ្រុះមុន។ កាសស្តាប់ Quest បច្ចុប្បន្នគឺអាចបង្ហាញតែមាតិកាក្នុងពណ៌ប្រផេះប៉ុណ្ណោះ ប៉ុន្តែសម្រាប់ Project Cambria អាចបង្ហាញបានគ្រប់ពណ៌ ហើយវាមានឧបករណ៍ចាប់សញ្ញារូបភាពដែលមានគុណភាពបង្ហាញខ្ពស់ជាងមុន ដើម្បីធ្វើឱ្យការមើលពិភពពិតក្នុងនោះមានភាពប្រសើរជាងមុន ។

Meta ក៏បានបង្ហោះវីដេអូរយៈពេលពីរនាទីកន្លះមួយ ដែលបង្ហាញពីវត្តមានរបស់វា ដែលបង្ហាញពីភាពខុសគ្នាដ៏ធំនៅក្នុងបទពិសោធន៍រវាងកាស Quest និង Cambria ។ Meta CTO Andrew Bosworth បានសរសេរនៅលើ Twitter ថាការធ្វើបច្ចុប្បន្នភាព SDK នៅសប្តាហ៍ក្រោយនឹងរួមបញ្ចូល សំណុំពេញលេញនៃ ”ឧបករណ៍ Presence Platform ដែលដំណើរការដោយការយល់ឃើញរបស់ម៉ាស៊ីន និងឆ្លង​តាម​រយៈAI, Spatial Anchors, Scene, Interaction និង Voice SDKs និង Hand Tracking API ដែលទើបធ្វើបច្ចុប្បន្នភាពថ្មីៗរបស់យើង។”

ផ្ទាំងបង្ហាញភាគច្រើនបង្ហាញពី Zuckerberg បានធ្វើកាយវិការលេងជាមួយសត្វចិញ្ចឹមក្នុងពិភពនិម្មិតរបស់គាត់។ ក្នុងវីដេអូនេះដែរយើងឃើញថាគាត់អាចប្តូរពណ៌បរិស្ថានជុំវិញដែលមានក្នុងពិភពលោកពិតឲ្យទៅជាពណ៌ផ្សេងក្នុងពិភពនិម្មិត។ វាក៏រួមបញ្ចូលផងដែរនូវឈុតខ្លីៗនៃគម្រោង Meta AR ផ្សេងទៀត ដែលបង្ហាញពីលទ្ធភាពដែលអ្នកអាចធ្វើរឿងជាច្រើនជាមួយឧបករណ៍ថ្មីនេះ។ ប៉ុន្តែយើង​មិន​បាន​ទទួល​ព័ត៌មាន​លម្អិត​ថ្មី​ណា​មួយ​លើ​ផ្នែក​រឹង​របស់ឧបករណ៍នេះ​ទេ។

ការបង្ហាញដែលត្រូវបានបង្ហាញក្នុងអំឡុងព្រឹត្តិការណ៍ Facebook Connect កាលពីឆ្នាំមុនដែលត្រូវបានគេហៅថា The World Beyond នោះ Meta និយាយថាឧបករណ៍នេះនឹងមាននៅក្នុង App Lab សម្រាប់អ្នកអភិវឌ្ឍន៍ដើម្បីសាកល្បងក្នុងពេលឆាប់ៗនេះ។ Project Cambria គ្រាន់តែជាផ្នែកមួយក្នុងនៃកាសស្តាប់ VR ដែល Meta គ្រោងនឹងណែនាំក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខប៉ុណ្ណោះ ពោលគឺ Meta នៅមានអ្វីៗជាច្រើនទៀតនាពេលអនាគត។ Cambria ត្រូវបានគេសន្មត់ថានឹងចេញមក “នៅចុងឆ្នាំនេះ” ។

ប្រភព៖ TheVerge

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

ការធ្វើបច្ចុប្បន្នភាព Windows 10 រារាំងកម្មវិធី Event Viewer ហើយអាចបណ្តាលឱ្យបាត់បង់ទិន្នន័យ

ការធ្វើបច្ចុប្បន្នភាព Windows 10 រារាំងកម្មវិធី Event Viewer ហើយអាចបណ្តាលឱ្យបាត់បង់ទិន្នន័យ

កំហុសទូទៅបំផុតគឺការប៉ះពាល់ដល់កម្មវិធី Event Viewer ដែលជាកម្មវិធីរបស់ Windows 10 សម្រាប់ត្រួតពិនិត្យកម្មវិធី និងព័ត៌មានប្រព័ន្ធផ្សេងៗ។

Apple បញ្ចេញ iOS 15.5 និង iPadOS 15.5 ជាមួយមុខងារថ្មី និង bug fixes

Apple បញ្ចេញ iOS 15.5 និង iPadOS 15.5 ជាមួយមុខងារថ្មី និង bug fixes

ជាមួយនឹងការអាប់ដេតនេះ អ្នកប្រើប្រាស់នឹងសម្គាល់ឃើញមានប៊ូតុងមួយចំនួន ដែលដាក់ឈ្មោះថា “ស្នើសុំ (Request)” និង “ផ្ញើ(Send)” ដែលត្រូវបានបន្ថែមទៅក្នុង …