macOS 13 ជាមួយមុខងារថ្មីៗមួយចំនួន និង ឧបករណ៍​ដែល​អាច​គាំទ្រវាបាន
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Apple បាននឹងកំពុងដាក់ឈ្មោះប្រព័ន្ធប្រតិបត្តិការ Mac របស់ខ្លួនទាក់ទងជាមួយនឹង California parks ។

Written by Vichea

05/09/2022

WWDC 2022 នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយខែទៀត។ ព្រឹត្តិការណ៍នេះក៏នឹងផ្ដោតសំខាន់លើការបើកដំណើរការ macOS 13 ដែលជាការចេញផ្សាយដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់ Mac ហើយវាក៏ជាប្រព័ន្ធប្រតិបត្តិការថ្មីដំបូងគេចាប់តាំងពី Apple ផ្លាស់ប្តូរពីការប្រើបន្ទះឈីប Intel មកប្រើបន្ទះឈីបស៊ីលីកុនផ្ទាល់ខ្លួនវិញ។ ខាងក្រោមនេះជាពាក្យចចាមអារ៉ាម និង​ការ​រំពឹង​ទុក​ចុង​ក្រោយ​ទាំង​អស់​សម្រាប់ macOS 13 ក្នុង​ឆ្នាំ​នេះ រួមមាន​មុខងារ​ថ្មីៗ ការចេញ​ផ្សាយ និងព័ត៌មាន​ច្រើនផ្សេង​ទៀត។

តើនៅពេលណាដែល macOS 13 ត្រូវបានប្រកាស?

ដូចដែលបានបញ្ជាក់រួចមកហើយ macOS 13 នឹងត្រូវបានប្រកាសនៅក្នុងសន្និសិទអ្នកអភិវឌ្ឍន៍ទូទាំងពិភពលោក (WWDC) ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple ។ នៅឆ្នាំនេះ WWDC នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 6 ខែមិថុនា រហូតដល់ថ្ងៃទី 10 ខែមិថុនា។ Apple នឹងធ្វើសុន្ទរកថាគន្លឹះខ្លះដែលទាក់ទងនឹងការមកដល់សម្រាប់ប្រព័ន្ធប្រតិបត្តិការថ្មីនោះនៅថ្ងៃទី 6 ខែមិថុនា ដើម្បីចាប់ផ្តើមព្រឹត្តិការណ៍នេះ ។ អ្វីដែលយើងរំពឹងពី WWDC ឆ្នាំ 2022 នេះរួមមានការមកដល់របស់ macOS 13 រួមជាមួយនឹង iOS 16, iPadOS 16, watchOS 9, និង tvOS 16 ជាដើម។

បន្ទាប់ពីការប្រកាសនេះ ក្រុមហ៊ុន Apple នឹងធ្វើការសាកល្បងប្រព័ន្ធប្រតិបត្តិការទាំងអស់រយៈពេលពីរទៅបីខែរហូតដល់វាត្រូវបានចេញផ្សាយសម្រាប់អ្នកប្រើប្រាស់ទាំងអស់នៅរដូវស្លឹកឈើជ្រុះខាងមុខ ដូចអ្វីដែលក្រុមហ៊ុនបានធ្វើកាលពីប៉ុន្មានឆ្នាំមុនអញ្ចឹង។ ខុសពី iOS, iPadOS, watchOS និង tvOS ជាធម្មតា Apple ចំណាយពេលយូរបន្តិចដើម្បីបញ្ចេញការអាប់ដេត macOS ដល់អ្នកប្រើប្រាស់ទាំងអស់។

យើងរំពឹងថាសម្រាប់ប្រព័ន្ធប្រតិបត្តិការទាំងអស់លើកលែងតែ macOS នឹងមកដល់នាខែកញ្ញាខាងមុខ ខណៈដែល macOS 13 ទំនងជានឹងមកដល់នៅខែតុលា ឬវិច្ឆិកា។

តើ macOS 13 នឹងមានឈ្មោះអ្វី?

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Apple បាននឹងកំពុងដាក់ឈ្មោះប្រព័ន្ធប្រតិបត្តិការ Mac របស់ខ្លួនទាក់ទងជាមួយនឹង California parks ។ នៅក្នុងខែធ្នូ Parker Ortolani បានសរសេរអំពីមូលហេតុដែលក្រុមហ៊ុនទំនងជាហៅ macOS 13 ថា Mammoth:

យើងធ្លាប់បានរាយការណ៍កាលពីខែមិថុនា [ឆ្នាំ 2021] អំពីក្រុមហ៊ុន Apple ដែលជាម្ចាស់យីហោសម្រាប់ “Mammoth” ។ នៅក្នុងរបាយការណ៍ដដែលនោះ យើងបានប៉ាន់ស្មានថា Apple គ្រោងនឹងប្រើប្រាស់ឈ្មោះ “Monterey” សម្រាប់កំណែប្រព័ន្ធប្រតិបត្តិការ Mac របស់ខ្លួននៅឆ្នាំនោះ ហើយវាបានប្រែក្លាយជាការពិត។ ដូច្នេះដោយ Mammoth ជាពាណិជ្ជសញ្ញាដែលនៅសេសសល់ចុងក្រោយនៃទីតាំងមួយក្នុងរដ្ឋកាលីហ្វ័រញ៉ា ដូច្នេះវាទំនងជាឈ្មោះសម្រាប់ macOS 13 ផងដែរ។

ឧបករណ៍ដែលគាំទ្រ macOS 13

បន្ទាប់ពី Apple បញ្ចប់ការសហការរយៈពេលពីរឆ្នាំរបស់ខ្លួនជាមួយ Intel ហើយងាកមកប្រើបន្ទះឈីបផ្ទាល់ខ្លួននោះ វាទំនងជាថា Macs ស៊េរីចាស់មួយចំនួនដែលប្រើឈីប Intel នឹងមិនអាចឡើងទៅកាន់ macOS 13 នោះទេ។

ភាគច្រើនទំនងជា Macs ពីឆ្នាំ 2013, 2014, និង 2015 ដែលមិនត្រូវបានឡើងទៅកាន់ macOS 13។ ខាងក្រោមនេះគឺជា Macs ដែលបច្ចុប្បន្នគាំទ្រ macOS 12 Monterey ហើយមួយចំនួនក្នុងនេះអាចឡើងទៅ macOS 13 បាន៖

  • MacBook ឆ្នាំ 2015 ឡើងទៅ
  • MacBook Air ដើមឆ្នាំ 2015 ឡើងទៅ
  • MacBook Pro ដើមឆ្នាំ 2015 ឡើងទៅ
  • Mac mini ចុងឆ្នាំ 2014 ឡើងទៅ
  • iMac ចុងឆ្នាំ 2015 ឡើងទៅ
  • iMac Pro ឆ្នាំ 2017 ឡើងទៅ
  • Mac Pro ចុងឆ្នាំ 2013 ឡើងទៅ
  • Mac Studio ឆ្នាំ 2022

លក្ខណៈ​ពិសេស​របស់ macOS 13

macOS 13 ទំនងជាផ្តោតលើ Apple Silicon Macs ច្រើនជាងពេលណាទាំងអស់។ ជាមួយនឹងការរួមបញ្ចូលកាន់តែស៊ីជម្រៅរវាងផ្នែករឹង (Hardware) និងសូហ្វវែរ (Software) ដូច្នេះ macOS 13 អាចនឹងទទួលបានការកែលម្អលើផ្នែក ការជូនដំណឹង (Notification), Widget គ្រប់ទីកន្លែងនៅលើអេក្រង់ដើម (home screen) និងការកែលម្អសម្រាប់ Universal Control ផងដែរ។

ប្រភព៖ 9To5Mac

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

ការធ្វើបច្ចុប្បន្នភាព Windows 10 រារាំងកម្មវិធី Event Viewer ហើយអាចបណ្តាលឱ្យបាត់បង់ទិន្នន័យ

ការធ្វើបច្ចុប្បន្នភាព Windows 10 រារាំងកម្មវិធី Event Viewer ហើយអាចបណ្តាលឱ្យបាត់បង់ទិន្នន័យ

កំហុសទូទៅបំផុតគឺការប៉ះពាល់ដល់កម្មវិធី Event Viewer ដែលជាកម្មវិធីរបស់ Windows 10 សម្រាប់ត្រួតពិនិត្យកម្មវិធី និងព័ត៌មានប្រព័ន្ធផ្សេងៗ។

Apple បញ្ចេញ iOS 15.5 និង iPadOS 15.5 ជាមួយមុខងារថ្មី និង bug fixes

Apple បញ្ចេញ iOS 15.5 និង iPadOS 15.5 ជាមួយមុខងារថ្មី និង bug fixes

ជាមួយនឹងការអាប់ដេតនេះ អ្នកប្រើប្រាស់នឹងសម្គាល់ឃើញមានប៊ូតុងមួយចំនួន ដែលដាក់ឈ្មោះថា “ស្នើសុំ (Request)” និង “ផ្ញើ(Send)” ដែលត្រូវបានបន្ថែមទៅក្នុង …