ម៉ាស៊ីន MacBook Pro នឹងចម្លងការរចនាស្រដៀងនឹងទូរស័ព្ទ iPhone
យោងតាមអ្នកវិភាគដ៏ល្បីឈ្មោះ Ming-Chi Kuo បានអោយដឹងថា MacBook Pro ឆ្នាំ ២០២១ ដែលជិតមកដល់របស់ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងទទួលយកការរចនាម៉ូដពីទូរស័ព្ទ iPhone 12។

Written by Dorn Visal

02/05/2021

យោងតាមអ្នកវិភាគដ៏ល្បីឈ្មោះ Ming-Chi Kuo បានអោយដឹងថា MacBook Pro ឆ្នាំ ២០២១ ដែលជិតមកដល់របស់ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងទទួលយកការរចនាម៉ូដពីទូរស័ព្ទ iPhone 12។

ដោយមានការលេចឮថា MacBook Pro នឹងទទួលបានការផ្លាស់ប្តូរជាច្រើននៅឆ្នាំនេះ។ នៅក្នុងកំណត់ត្រាថ្មីៗនេះចំពោះវិនិយោគិនដែលបានឃើញដោយ MacRumors លោក Kuo បានពន្យល់ថា៖ “បើនិយាយពីការរចនាម៉ូដស្រោម ម៉ូដែលថ្មីនេះនឹងលុបបំបាត់ចោលនូវការរចនាដែលគួរឱ្យចាប់អារម្មណ៍នៃផ្នែកខាងលើ និងខាងក្រោមរបស់ម៉ូដែលដែលមានស្រាប់ហើយប្រកាន់យកការរចនាជាទម្រង់រាងសំប៉ែតដែលមានលក្ខណៈស្រដៀងនឹង ‌‌iPhone 12‌‌”។

 ‌iPhone 12‌ ត្រូវបានប្រកាសនៅខែតុលាឆ្នាំ ២០២០ ដែលមានការរចនាថ្មីជាមួយនឹងគែមរាបស្មើរាងជ្រុង។ ហើយផលិតផល iPad Pro ឆ្នាំ ២០១៨ គឺជាផលិតផលដំបូងបង្អស់របស់ក្រុមហ៊ុន Apple ដែលមានការរចនាសាយភាយជាបន្តបន្ទាប់ទៅកាន់ iPad Air ចុងក្រោយផងដែរ។ នេះបើយោងតាមលោក Kuo ឥឡូវនេះវាហាក់ដូចជាថាម៉ាស៊ីន MacBook Pro គឺជាផលិតផលមួយក្នុងចំណោមផលិតផលបន្ទាប់ដែលត្រូវបានកំណត់ដើម្បីប្រកាន់ខ្ជាប់នូវរចនានេះ។

MacBook Pro មានតាំងពីយូរយារណាស់មកហើយប៉ុន្តែផ្នែកខាងលើ និងខាងក្រោមរបស់ម៉ាស៊ីនមានរាងប៉ោងបន្តិច។ សេចក្តីថ្លែងការណ៍របស់លោក Kuo បានបង្ហាញថាភាពប៉ោងនេះនឹងត្រូវគេលុបចោលដើម្បីផ្តល់ឱ្យម៉ាស៊ីន MacBook Pro នូវរូបរាងស្រដៀងនឹង iPhone-12 ។

ម៉ូដែល MacBook Pro ស៊េរីថ្មីត្រូវបានគេរំពឹងថានឹងបំពាក់បន្ទះឈីប Apple Silicon និងមានអេក្រង់ភ្លឺជាងមុនប៉ុន្តែ Apple ក៏ហាក់ដូចជាកំពុងដើរថយក្រោយជាមួយនឹងការវិលត្រឡប់នៃមុខងារ function keys ជំនួសឱ្យ Touch Bar, ការបន្ថែមរន្ធដោត, SD card reader មួយ និងសាកថ្មជាមួយឧបករណ៍ MagSafe ។

លោក Kuo រំពឹងថាកុំព្យូទ័រ MacBook Pros ដែលមានអេក្រង ១៤ និង ១៦ អ៊ីញនេះនឹងមកដល់នៅត្រីមាសទី ៣ ឆ្នាំ ២០២១ ដែលនឹងចាប់ផ្តើមនៅចុងខែមិថុនា។

ប្រភព៖ macrumors
ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube​៖​ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …