កាលពីសប្តាហ៍មុន សារព័ត៌មាន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple កំពុងរៀបចំផែនការបង្កើតកំុព្យូទ័រ MacBook Air ឡើងវិញ។ ទោះយ៉ាងយណាក៏ដោយ ថ្ងៃនេះលោក Mark Gurman ដែលជាទីភ្នាក់ងារ Bloomberg បានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីកំុព្យូទ័រយួរដៃ MacBook Air។ បើតាមរបាយការណ៍បោះពុម្ពផ្សាយនេះបានអោយដឹងថា កំុព្យូទ័រ MacBook Air មាននឹងរាងស្តើងជាងមុននិងស្រាលជាងមុន ដោយវានឹងបំពាក់ដោយProcessor ប្រភេទ M1 ជំនាន់ក្រោយនិងប្រើប្រព័ន្ធសាកថ្ម MagSafe ដូចគ្នា សម្រាប់ការភ្ជាប់មកជាមួយ MacBook Pro ថ្មី។ ក្រុមហ៊ុនក៏ត្រូវបានគេនិយាយផងដែរថា កំពុងពិចារណាលើការរចនាជាមួយនឹងផ្ទាំងអេក្រង់តូចជាងមុនដែលនឹងធ្វើឱ្យមានភាពក្នុងការយកតាមខ្លួន។

ក៏ប៉ុន្តែ របាយការណ៍ដដែលក៏មិនបាននិយាយថា កុំព្យូទ័រយួរដៃMacBook Airអាចនឹងមានតូចជាងមុន និងស្តើងជាងមុនប៉ុន្មានទេ។ ទោះជាយ៉ាងនេះក្តី Bloomberg កត់សម្គាល់ថា ការផ្លាស់ប្តូរតួនៃកំុព្យូទ័រនេះនឹងអាចជួយApple ធ្វើឱ្យមានភាពខុសគ្នារវាងបណ្តាញ Air និង Pro ។ កំុព្យូទ័រ MacBook Air ថ្មីបំផុតដែលបំពាក់ជាមួយបន្ទះឈីប M1 ថ្មីរបស់ក្រុមហ៊ុនគឺ មើលទៅស្រដៀងនឹងកំុព្យូទ័រ MacBook Pro។

យោងតាមសារព័ត៌មាន Bloomberg បានអោយដឹងថា MacBook Air ថ្មីអាចនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះឬឆ្នាំ ២០២២។ ម្យា៉ងទៀត ក្រុមហ៊ុន Apple ក៏គ្រោងនឹងរៀបចំរចនាម៉ូដ iMac ឡើងវិញនៅចុងឆ្នាំនេះផងដែរ ដែលជាប្រភេទកំុព្យូទ័រលើតុ។
Source: www.engadget.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube