ប្រព័ន្ធប្រតិបត្តិការ macOS Big Sur នឹងដាក់អោយប្រើប្រាស់ចាប់ពីថ្ងៃទី ១២ ខែវិច្ឆិកានេះតទៅ
Big Sur គឺជាប្រព័ន្ធប្រតិបត្តិការដ៏ធំបំផុតមួយសម្រាប់កំុព្យូទ័រ macOS នៅឆ្នាំនេះដោយមានការផ្លាស់ប្តូរជាច្រើនទៀតរួមមានទាំងការរចនាថ្មីផងដែរ

Written by Heaur

11/12/2020

នៅក្នុងព្រឹត្តិការណ៍ Apple Event របស់ខ្លួនកាលពីថ្ងៃទី១០ នេះ ក្រុមហ៊ុនយក្សអេបផលបានប្រកាសថាពីប្រព័ន្ធប្រតិបត្តិការជំនាន់ក្រោយរបស់ខ្លួនគឺ macOS Big Surដែលប្រព័ន្ធប្រតិបត្តិការនេះនឹងមានវត្តមាននៅថ្ងៃព្រហស្បតិ៍ទី ១២ ខែវិច្ឆិកានេះ។

Big Sur គឺជាប្រព័ន្ធប្រតិបត្តិការដ៏ធំបំផុតមួយសម្រាប់កុំព្យូទ័រ macOS នៅឆ្នាំនេះ ហើយជាពិសេសនោះ វាអាចដំណើរការបានជាមួយកុំព្យូទ័រ Macs ដែលមានProcessor Apple Silicon រួមមាន MacBook Air ថ្មី MacBook Pro និង Mac mini ដែលទាំងនេះត្រូវបានប្រកាសកាលពីថ្ងៃទី១០ អមជាមួយបន្ទះឈីប Apple M1 ថ្មីមួយទៀត។

វានឹងរួមបញ្ចូលទាំងការគាំទ្រសម្រាប់កម្មវិធីជាទូរទៅ ដែលជាកម្មវិធីដែលត្រូវបានរចនាឡើងដើម្បីដំណើរការលើ Apple Silicon ថ្មី ក៏ដូចជាកុំព្យូទ័រម៉ាក Intel x86 ។ ប្រព័ន្ធប្រតិបត្តិការ Big Sur​​ នេះ ក៏នឹងគាំទ្រដល់ប្រព័ន្ធប្រតិបត្តិការ iOS និង iPadOS ផងដែរ។

លើសពីនេះទៅទៀត Big Sur ក៏មានលក្ខណៈពិសេស ដោយមានការផ្លាស់ប្តូរជាច្រើនទៀតរួមមានការរចនាថ្មីនូវ Safari​,​ Messages, Mail apps, Control Center, updated Notification Center, widgets ជាដើម។

ប្រព័ន្ធប្រតិបត្តិការBig Sur នឹងដាក់អោយប្រើប្រាស់សម្រាប់ iMac (ចាប់ពីឆ្នាំ២០១៤ឡើង), iMac Pro, Mac Pro (ចាប់ពីឆ្នាំ២០១៣ឡើង), Mac mini (ចាប់ពីឆ្នាំ២០១៤ឡើង), MacBook Air (ចាប់ពីឆ្នាំ២០១៣ឡើង), MacBook Pro (ចាប់ពីឆ្នាំ២០១៣ឡើង) និង MacBook (ចាប់ពីឆ្នាំ២០១៥ឡើង) ។

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …