នេះជាអ្វីដែលមិននឹកស្មានដល់ដែលក្រុមហ៊ុន Apple បានបង្ហាញកុំព្យូទ័រយួរដៃ Mac Mini ថ្មី ចាប់តាំងពី Mac Mini នេះត្រូវបានធ្វើបច្ចុប្បន្នភាពកាលពី២ឆ្នាំមុន។ យោងតាម Apple Event, Intel Core ជំនាន់ទី ៨ របស់ Intel នឹងលែងដាក់អោយប្រើប្រាស់នៅក្នុងកំុព្យូរទ័រMac ទៀតហើយ ដោយអេបផលនឹងបំពាក់ silicon ផ្ទាល់ខ្លួន។ បន្ថែមពីនេះ ក្រុមហ៊ុនក៏នឹងបំពាក់បន្ទះឈីប Apple M1 ស៊េរីថ្មីរបស់ខ្លួនទៅលើ MacBook Air និង Pro ផងដែរ។

យោងតាមការធ្វើតេស្ត៍របស់ Apple បានបង្ហាញថា CPUថ្មី របស់ Apple មានល្បឿនលឿនជាង៣ដង លឿនជាង CPU របស់ Intel ហើយអ្វីដែលពិសេសនោះ Mac Mini នឹងក្លាយជាកំុព្យូរទ័ដែលមានល្បឿនលឿនជាង“ កុំព្យូទ័រដែលលក់ដាច់បំផុត” ដល់ទៅ៥ដងឯណ្ណោះ។

ចំពោះ performance, Mac Mini មានដំណើរការបានយ៉ាងល្អបំផុតលើ programmers, game developers, music and video editors ដែល Mac Mini មិនត្រឹមតែកុំព្យូទ័រការិយាល័យឬ HTPC ធម្មតាប៉ុណ្ណោះទេ តែជាកំុព្យូរទ័រprofessional ។

លើសពីនេះ Mac Mini ជាប្រភេទកំុព្យូរទ័ដែលមិនងាយឡើងកម្តៅ ទោះបីជាយើងប្រើប្រាស់យូរ ហើយMac Mini ក៏ត្រូវបានគេបំពាក់រន្ធ USB-C ចំនួន ២ សម្រាប់ USB 4 និង Thunderbolt (រហូតដល់ ៤០ Gbps) ក៏ដូចជារន្ធ USB-A ៣.១ Gen២ ចំនួន ២ (រហូតដល់ ១០ ជីហ្កាបៃ) រួមទាំងរន្ធ gigabit Ethernet ផងដែរ។ លើសពីនេះទៀត Mac Mini ក៏មានរន្ធ HDMI 2.0 សម្រាប់ទិន្នផល 4K / 60Hz និង DisplayPort (USB-C) សម្រាប់ monitor 6K / 60Hz ។ យើងក៏អាចមាន monitor 4k / 60Hz ចំនួនពីរ ប្រសិនបើអ្នកប្រើទាំង HDMI និង DisplayPort ។

យើងអាចធ្វើការញ្ជារទិញឥឡូវនេះ ដោយវាមានតំលៃចាប់ពី៧០០ ដុល្លារជាមួយរ៉េមទំហំ 8GB និង 256GB SSD។ យើងក៏អាចតំឡើងទំហំរ៉េម 16GB និងទំហំផ្ទុក2TB ក្នុងតម្លៃ ២០០ ដុល្លារបន្ថែមបានផងដែរ។