ថ្មីៗនេះក្រុមហ៊ុន Apple បានចែករំលែកបញ្ជីរាយនាមកម្មវិធីដែលពេញនិយមនៅលើម៉ាស៊ីនកុំព្យូទ័រ Macs ជាមួយនឹងបន្ទះឈីប M1 ដែលមាននៅក្នុង Mac App Store ដូចជា Pixelmator Pro, Adobe Lightroom, Affinity Designer, Darkroom, Fantastical, BBEdit, Instapaper និង Twitter ជាដើម។
ក្រុមហ៊ុន Apple និយាយថា “ ម៉ាស៊ីន Macs ដែលមានបន្ទះឈីប Apple M1 ថ្មីផ្តល់នូវដំណើរការដែលមិនធ្លាប់មានពីមុនមកហើយអ្នកអភិវឌ្ឍន៍អាចបង្កើនប្រសិទ្ធភាពកម្មវិធីរបស់ពួកគេសម្រាប់ M1 នេះដើម្បីផ្តល់ល្បឿន និងសមត្ថភាពក្នុងការលេងហ្គេម” ។ ការចាប់ផ្តើមប្រើប្រាស់ជាមួយកម្មវិធីទាំងនេះអ្នកប្រើប្រាស់អាចទាញយកអត្ថប្រយោជន៍ពេញលេញពីថាមពលរបស់ M1។ “
ហើយបើយោងតាងសារពត៌មាន MacRumors ក៏នៅកម្មវិធីជាច្រើនទៀតដែលដំណើរការលើ Apple Silicon Macs រួមទាំងកម្មវិធីដែលមាននៅខាងក្រៅ Mac App Store ផងដែរ ។
នៅក្នុងព្រឹត្តិការណ៍ WWDC 2020 នៅក្នុងខែមិថុនា ក្រុមហ៊ុន Apple បានបង្ហាញពីផែនការរបស់ខ្លួនក្នុងការចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធដំណើរការ Apple Silicon ផ្ទាល់ខ្លួននៅក្នុង Macs ដោយចាប់ផ្តើមពីបន្ទះឈីប M1 ។ ក្រុមហ៊ុន Apple បាននិយាយថាការផ្លាស់ប្តូររបស់ខ្លួនចេញពីប្រព័ន្ធដំណើរការ Intel នៅក្នុង Macs នឹងចំណាយពេលប្រហែលពីរឆ្នាំដើម្បីបញ្ចប់ដោយអនាគត Apple Silicon Macs ត្រូវបានគេនិយាយថានឹងរាប់បញ្ចូលម៉ូដែល MacBook Pro ទំហំ ១៤ អ៊ីញ និង ១៦អ៊ីញ , iMac ដែលមានទំហំ ២៤ អ៊ីញ និងម៉ូដែលជាច្រើនទៀត។
កាលពីខែមុន Apple បានចេញលក់ Macs ដំបូងរបស់ខ្លួនជាមួយនឹងបន្ទះឈីប M1 រួមទាំង MacBook Pro ទំហំ ១៣ អ៊ីញ, MacBook Air, និង Mac mini ហើយ benchmarks បានបញ្ជាក់ថាបន្ទះឈីបនេះផ្តល់នូវដំណើរការឈានមុខគេក្នុងឧស្សាហកម្មក្នុងមួយវ៉ាត់។ បន្ទះឈីប silicon របស់Apple គឺពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ដែលម៉ូដែលគំរូ MacBook Air ធ្វើបានល្អជាង MacBook Pro ១៦អ៊ីញ។
Credit image: apple.com
ប្រភព៖ macrumors
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia