ទូរស័ព្ទប្រភេទMi Mix របស់ក្រុមហ៊ុន Xiaomi ដែលនឹងមកដល់នាពេលខាងមុខនេះ នឹងត្រូវបានបំពាក់ដោយកាមេរ៉ា ដែលអមមកជាមួយនឹងកញ្ចក់រាវ( liquid lens)ផងដែរ។ ដូចដែលឈ្មោះរបស់វាបានបង្ហាញ កញ្ចក់ជាធម្មតា រួមមានស្រទាប់រាវ(layer of liquid) ហើយកែវថត(lens’s focus)និងរយៈចំងាយផ្តោត(focal length) ដែលត្រូវបានផ្លាស់ប្តូរដោយប្រើថាមពលអគ្គិសនី (electrical voltage)។

ក្រុមហ៊ុន Xiaomi និយាយថា កែវថតនេះនឹងអនុញ្ញាតឱ្យកាមេរ៉ាមួយ អាចថតយកអ្វីៗគ្រប់ជ្រុង ពីតេឡេរ៉ាតូ(Telephoto) រហូតដល់ការថតរូបម៉ាក្រូ (macro shots) ក៏ដូចជាការផ្តល់នូវការចាប់យករូបភាពបានរហ័ស(fast autofocus)ផងដែរ។ ទូរស័ព្ទនេះគ្រោងនឹងបង្ហាញនៅថ្ងៃទី ២៩ ខែមីនា។
កញ្ចក់រាវ(Liquid lenses)នេះត្រូវបានស្រាវជ្រាវជាច្រើនឆ្នាំមកហើយ ដោយវាត្រូវបានរកឃើញនៅក្នុងកម្មវិធីឧស្សាហកម្មមួយ (industrial applications) ដែលជាកន្លែងដែលកញ្ចក់បុរាណ ដែលមានផ្នែកមេកានិចអាចរំកិលបានយ៉ាងលឿន។ ប៉ុន្តែដោយសារតែទំហំតូចនិងភាពបត់បែនរបស់កញ្ចក់Lenទាំងនោះ បានធ្វើឱ្យវាក្លាយជាផ្នែកដ៏ទាក់ទាញមួួយសម្រាប់តំឡើងនៅស្មាតហ្វូន។ តាមទ្រឹស្តី កាមេរ៉ាមួយដែលមានកញ្ចក់រាវ អាចរួមបញ្ចូលគ្នានូវកាមេរ៉ាជាច្រើន ដែលត្រូវបានរកឃើញនៅផ្នែកខាងក្រោយនៃស្មាតហ្វូនភាគច្រើន។
កញ្ចក់រាវគឺមានលក្ខណៈសមនឹងទូរស័ព្ទត្រកូល Mi Mix របស់ Xiaomi ដែលបានបង្ហាញការរចនាម៉ូដស្អាតគួរឱ្យចាប់អារម្មណ៍ជាច្រើនឆ្នាំ។ នៅឆ្នាំ ២០១៨ Mi Mix 3 ស្ថិតក្នុងចំណោមទូរស័ព្ទដំបូងបង្អស់ ដែលផ្តល់ជូននូវកាមេរ៉ា Selfie រអិលមេកានិច(mechanical sliding selfie camera)ហើយនៅឆ្នាំបន្ទាប់វាបានបង្ហាញនូវ Mi Mix Alpha ដែលមានអេក្រង់ដែលព័ទ្ធជុំវិញឧបករណ៍ស្ទើរតែទាំងអស់។
Source: www.theverge.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube