Linux distribution បានបង្ហាញពីប្រព័ន្ធប្រតិបត្តិការJingOS ដែលមានលក្ខណៈស្រដៀងនឹងiPadOS
ប្រព័ន្ធប្រតិបត្តិការJingOS ជាប្រភេទOSស៊េរីថ្មីដែលត្រូវបានធ្វើបច្ចុប្បន្នភាពទៅលើinterface និង touch interactionបែបឆ្នែប្រឌិតថ្មីផងដែរ។

Written by Heaur

01/19/2021

បានបង្កើតឡើងនៅក្នុងប្រទេសចិន ប្រព័ន្ធប្រតិបត្តិការJingOS  ដែលដាក់បង្ហាញដោយLinux distribution, អនុញ្ញាតឱ្យអ្នកប្រើដំណើរការកម្មវិធីលី Linux​ ទាំងអស់ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពទៅលើinterfaceថ្មី និង touch interactionបែបឆ្នែប្រឌិតថ្មីផងដែរ។ គម្រោងនេះនឹងត្រូវបានក្រុុមហ៊ុនចាប់ផ្តើមចែកចាយចាប់ពីថ្ងៃទី ៣១ ខែមករាហើយ។ ម្យ៉ាងទៀត platform មួយនេះត្រូវបានធ្វើឱ្យប្រសើរឡើងដើម្បីដំណើរការលើឧបករណ៍មួយចំនួនរួចមកហើយដូចជា Surface 6 និង Huawei Matebook 14 ។

 ប្រព័ន្ធប្រតិបត្តិការដែលទើបតែត្រូវបានដាក់បង្ហាញនេះ មានគោលបំណងផ្តល់នូវមុខងារកម្រិតដូចគ្នាដែលមាននៅលើiPadOSរបស់ Apple។ លើសពីនេះ JingOSនេះត្រូវបានបង្កើតឡើងដោយមានគំនិតកែលម្អមុខងារ និងបង្កើនផលិតភាពរបស់Tablet អោយដូចទៅនឹងiPad ដែរ។ ហេតុនេះ ប្រតិបត្តិប្រព័ន្ធថ្មីត្រូវបានគេមើលឃើញថា វាមានការចម្លងផ្នែកខ្លះពីប្រព័ន្ធប្រតិបត្តិរបស់iPadSO ដូចជា mouse interaction,  ​ សមត្ថភាពបង្ហាញធាតុ (ability to highlight elements) និងមានមុខងារមួយចំនួនផងដែរ។ អ្វីដែលពិសេស វាអាចដំណើរជា touch mode ឬ desktop mode និងអាចប្រើប្រាស់ជាទម្រង់laptop។

បើតាមគម្រោងដដែល ប្រព័ន្ធប្រតិបត្តិការ JingOS ថ្មីនេះនឹងត្រូវបានក្រុមហ៊ុនបំពាក់នៅទូរស័ព្ទដៃជាលើកដំបូងនៅដំណាច់ឆ្នាំនេះផងដែរ តែដាក់អោយដំណើរនៅលើtablet ខែនេះ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …