ជាមួយនឹងការបង្ហាញនូវទូរស័ព្ទនិងTCLម៉ូឌែលថ្មីរបស់Oppoកន្លងមក ក្រុមហ៊ុន LG ក៏បានបង្កើតនូវទូរទស្សន៍ដែលអាចបង្វិលបានរួចជាស្រេច ដែលជាម៉ូឌែលចុងក្រោយរបស់ខ្លួន ដោយមានតំលៃចាប់ផ្តើមពី ៦០,០០០ ដុល្លារ។


បន្ថែមពីនេះ ក្រុមហ៊ុនក៏បានដាក់ឈ្មោះ“ Rollable” សម្រាប់ស្មាតហ្វូនម៉ូឌែលថ្មី ដែលជាម៉ូឌែលអាចទាញអេក្រង់ចេញចូលបាន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន LG ក៏បានបង្កើតគំនិតថ្មីសម្រាប់ការផលិតកុំព្យូទ័រយួរដៃនាពេលអនាគត។

ប៉ាតង់ចុងក្រោយរបស់ក្រុមហ៊ុន LG បានបង្ហាញពីកំុព្យូទ័រយួរដៃម៉ូឌែលថ្មីមួយ ដែលមានអេក្រង់ទំហំ 17 អ៊ីញ គឺអាចទាញចេញចូលបាន។ Display នេះអាចរំកិលទៅគ្រប់ទីកន្លែង ពីទំហំអេក្រង់ ១៣,៣ អ៊ីញដល់ ១៧ អ៊ីញ។ ផ្អែកលើរូបភាព keyboard និង touchpad នៅលើកុំព្យូទ័រយួរដៃនេះក៏អាចបត់ចេញចូលបានដែរ។ នេះគឺជាគំនិតគួរឱ្យចាប់អារម្មណ៍ ហើយគេក៏កំពុងរង់ចាំក្រុមហ៊ុន LG បង្ហាញវាជាសាធារណៈផងដែរ។
Source: www.gsmarena.com