ថ្មីៗកន្លងមកនេះ ក្រុមហ៊ុនបានបញ្ចេញនូវស្មាតហ្វូនដែលអាចបង្វេលអេក្រង់ឡើងទៅលើ ចុះក្រោមបាន ដែលស្មាតហ្វូននេះ ពិតជាទទួលបានការចាប់អារម្មណ៍បំផុតមួយនៅឆ្នាំ ២០២០ ប៉ុន្តែទូរស័ព្ទនេះបែបជាមានប្រព័ន្ធដំណើរ (software) នៅខ្សោយនូវឡើង។ យ៉ាណាមិញ ដើម្បីតម្រូវចិត្តអ្នកប្រើប្រាស់របស់ខ្លួន ក្រុមហ៊ុនបានធ្វើការអាប់ដេត softwareថ្មីនៅថ្ងៃនេះ សម្រាប់ជួយអោយស្មាតហ្វូនLG Wing នេះមានដំណើរល្អប្រសើរ និងបន្ថែមមុខងារ dual-screen ថ្មី។

យោងតាមDroid Life បានរាយការណ៍ថា ការធ្វើបច្ចុប្បន្នភាពថ្មីធ្វើឱ្យមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរកម្មវិធី ចេញពីអេក្រង់តូចទៅកាន់អេក្រងធំ។ ជាមួយនឹងការអាប់ដេតថ្មី ឥឡូវនេះស្មាតហ្វូននេះនឹងភ្ជាប់មកជាមួយប៊ូតុង“ Send” ដែលបិទកម្មវិធីពីអេក្រង់មួយទៅអេក្រង់មួយទៀតរួមជាមួយប៊ូតុង “Restart” ដើម្បីបើកដំណើរការកម្មវិធីណាដែលមានដំណើរការមិនរលូន។ ទីបំផុតក្រុមហ៊ុន LG ក៏បានបន្ថែមឈ្មោះកម្មវិធីទៅនឹងអេក្រង់ដើម នៅពេលបើកទូរស័ព្ទ ដែលមើលទៅអោយដូចនឹងទូរស័ព្ទAndroid ផ្សេងទៀត។

បន្ថែមពីនេះ ក្រុមហ៊ុន ក៏មានមុខងារបន្ថែមពីរបីផ្សេងទៀត នៅក្នុងការធ្វើបច្ចុប្បន្នភាពរួមទាំងសមត្ថភាពស្កេនលេខកូដ QR ដោយស្វ័យប្រវត្តិនៅក្នុងកម្មវិធីកាមេរ៉ា ផ្ទាំងរូបភាពថ្មី(wallpaper), 5G icon, ហើយនឹងពង្រឹងប្រព័ន្ធសុវត្ថិភាពការពារទិន្នន័យរបស់អ្នកប្រើប្រាស់។ យ៉ាងណាមិញ ប្រសិនបើអ្នកជាអ្នកប្រើប្រាស់ស្មាតហ្វូនLG Wingនេះ, លោកអ្នកនឹងអាចទទួលបានការធ្វើបច្ចុប្បន្នភាពថ្មី ដោយចូលទៅកាន់settings ហើយពិនិត្យមើលsoftware update។
Source: www.theverge.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube