ក្រុមហ៊ុន LG បានបង្ហាញនូវគំរូទូរទស្សន៍ Transparent OLED ថ្មីនៅពិព័រណ៍CES
LG កំពុងបន្តនិន្នាការរបស់ខ្លួនក្នុងការអភិវឌ្ឍន៍អនាគតនៃអេក្រង់ទូរទស្សន៍ នៅ CES ២០២១ ជាមួយនឹងទូរទស្សន៍ដែលមានអេក្រង់ថ្លា (transparent TV)។

Written by Heaur

01/11/2021

LG កំពុងបន្តនិន្នាការរបស់ខ្លួនក្នុងការអភិវឌ្ឍន៍អនាគតនៃអេក្រង់ទូរទស្សន៍ នៅ CES ២០២១ ជាមួយនឹងទូរទស្សន៍ដែលមានអេក្រង់ថ្លា (transparent TV)។ អេក្រង់នេះគឺជាប្រភេទ OLED ទំហំ ៥៥ អ៊ីញ ប៉ុន្តែការរចនាមានដែលមានអេក្រង់ថ្លាបែបនេះ អនុញ្ញាតឱ្យយើងមើលឃើញផ្នែកខាងក្រោយវា សូម្បីតែនៅពេលវាបើកនិងពេលបង្ហាញរូបភាពក៏ដោយ។ បន្ថែមពីនេះ អេក្រង់ទូរទស្សន៍នេះបានបង្ហាញឱ្យឃើញនូវការមើលធ្លុះទៅផ្នែកខាងក្រោយបាន៤០ ភាគរយដែលវាមានជាភាពប្រសើរជាងកញ្ចក់ថ្លាកាលពីមុន តែវាក៏មិនមែនជាទូរទស្សន៍ដំបូងដែលបានបង្ហាញនៅCESឆ្នាំនេះនោះទេ។ 

ក្រុមហ៊ុន LG ស្រមៃមើលថាអេក្រង់ទូរទស្សន៍នេះនឹងត្រូវបានដាក់នៅក្នុងបន្ទប់ ដែលវាអាចបង្ហាញពីព័ត៌មានឬវីដេអូ ខណៈពេលវារក្សាទិដ្ឋភាពនៅផ្នែកម្ខាងទៀតនៃអេក្រង់ដូចដែលវាត្រូវបានរចនាឡើង។ ម្យ៉ាងទៀត ក្រុមហ៊ុនក៏បានភ្ជាប់មកជាមួយនឹងប្រព័ន្ធសំឡេង ជាមួយនឹងបច្ចេកវិទ្យា LG Display’s Cinematic Sound OLED (CSO) ដោយនឹងប្រើរំញ័រនៃអេក្រង់ដើម្បីផលិតជាសំលេង។ 

ក្រុមហ៊ុន LG បាននិយាយថា ទូរទស្សន៍ OLED(transparent OLED)នេះប្រើប្រាស់និងផ្លាស់ប្តូរនៅជុំវិញផ្ទះ។​ ក្រៅពីនេះ​ ទូរទស្សន៍​នេះ គឺជាទូរទស្សដែលមានបច្ចេកវិទ្យាមួយដែលផ្តល់គុណប្រយោជន៍ខ្ពស់បំផុតដល់ OLED និងអាចប្រើប្រាស់បាននៅកន្លែងផ្សេងៗក្នុងជីវិតប្រចាំថ្ងៃរបស់យើង ចាប់ពីហាងទំនិញ ផ្សារទំនើបនិងផ្នែកស្ថាបត្យកម្ម រហូតដល់យានយន្តស្វយ័ត រថភ្លើងក្រោមដីនិងយន្តហោះជាដើម។ យ៉ាងណាមមិញ ឥឡូវនេះគ្មានការបញ្ជាក់ណាមួយដែលថាទូរទស្សន៍ OLED ថ្មីរបស់ LG នឹងក្លាយជាផលិតផលពិតប្រាកដ និងមានតំលៃប៉ុន្មាននោះទេ ខណៈដែលក្រុមហ៊ុនកំពុងតែត្រៀមផលិត។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …