ទូរស័ព្ទហូតអេក្រង់ចេញ មានតម្លៃថ្លៃជាងទូរស័ព្ទដែលអាចបត់អេក្រង់?
LG Slide ត្រូវបានគ្រោងនឹងដាក់បង្ហាញផលិតផលនេះនៅខែមីនាឆ្នាំ ២០២១ ប៉ុន្តែអាចនឹងត្រូវពន្យារពេលរហូតដល់ខែមិថុនា។

Written by Heaur

12/23/2020

យោងតាមការធ្វីតទ័រពីអ្នកប្រើប្រាស់ @cozyplaneដ៏ល្បីម្នាក់បានអោយដឹងថា ក្រុមហ៊ុនLGនឹងបញ្ចេញទូរស័ព្ទLG Rollable ហៅម្យ៉ាងទៀតថា LG Slide ដោយគ្រោងនឹងដាក់បង្ហាញផលិតផលនេះនៅខែមីនាឆ្នាំ ២០២១ ប៉ុន្តែអាចនឹងត្រូវពន្យារពេលរហូតដល់ខែមិថុនា។

តាមប្រភពដដែលបានអោយដឹងថា ចំពោះតម្លៃវិញទូរស័ព្ទ LG Slide នេះអាចនឹងមានតម្លៃថ្លៃកប់ពពក ប្រមាណជា ២,០០០ ដុល្លារអាមេរិក ដែលជាតម្លៃខ្ពស់ណាស់បើប្រៀបធៀបទៅនឹង Galaxy Z Fold 2 របស់ Samsung។បន្ថែមពីនេះ ទូរស័ព្ទដែលអាចពង្រីកអេក្រង់អាចនឹងមានទំហំ 7.4-inch។ យ៉ាងណាមិញ ចំពោះទំហំអេក្រង់ setting projects នៅក្នុងស្មាតហ្វូនគឺមាន២០: ៩ ខណៈដែល Video mode មានកម្រិត១៦: ៩ និងProductivity មាន​ ៣: ២ ។

ម្យា៉ងទៀត ទូរស័ព្ទ LG Rollable នឹងដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 888 5G និងមាន RAM ទំហំ 16 GB ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះវាបំពាក់ដោយថាមពលថ្ម 4,200 mAhផងដែរ។ យ៉ាងណាមិញ គេត្រូវចាំដល់ពាក់កណ្តាលឆ្នាំ២០២១នេះ ដើម្បីអោយក្រុមហ៊ុនអាចមានពេលគ្រប់គ្រាន់ក្នុងការផលិត និងបង្ហាញជាផ្លួវការនូវផលិតផលថ្មីរបស់ខ្លួន។

Source: 9to5google.com

CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …