ទូរស័ព្ទ LG Rollable ដែលត្រូវបានបង្ហាញនៅឯពិព័រណ៍ CES គឺមានពិតប្រាកដមែនដែលនឹងចេញនៅឆ្នាំ ២០២១ នេះ
វីដេអូដែលក្រុមហ៊ុន LG បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានពិព័រណ៍ CES របស់ខ្លួនអំពីទូរស័ព្ទដែលមានអេក្រង់លាតមិនមែនគ្រាន់តែជាគំនិតប៉ុណ្ណោះទេ ហើយយើងនឹងអាចទិញវានៅឆ្នាំនេះ

Written by Dorn Visal

01/12/2021

វីដេអូដែលក្រុមហ៊ុន LG បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានពិព័រណ៍ CES របស់ខ្លួនអំពីទូរស័ព្ទដែលមានអេក្រង់លាតមិនមែនគ្រាន់តែជាគំនិតប៉ុណ្ណោះទេ ហើយយើងនឹងអាចទិញវានៅឆ្នាំនេះ។

ទូរស័ព្ទនេះគឺជាម៉ូដែលទីពីររបស់ស្រឡាយ Rollable ដែលមានអេក្រង់អាចពង្រីកបានដើម្បីបង្កើតអេក្រង់ធំ និងមានរាងដូចថេប្លេត។ ផ្នែកខាងក្រោមនៃទូរស័ព្ទនៅពេលវាស្ថិតក្នុង landscape mode វាបង្ហាញរូបភាពស្រដៀងនឹងទូរទស្សន៍ OLED អាចបង្វិលបានប៉ុន្តែគ្រាន់តែវាមានទំហំតូចជាង។

LG Rollable បានធ្វើការបង្ហាញនៅក្នុងវីដេអូចំនួនពីរដើម្បីធ្វើសន្និសិទសារព័ត៌មានហើយនាយកប្រតិបត្តិ មិនបាននិយាយពីឧបករណ៍នោះទេ។ ដែលនាំឱ្យមានការសន្និដ្ឋានថាវាគ្រាន់តែជាគំនិតប៉ុណ្ណោះ ដែលមិនទាន់ត្រៀមខ្លួនសម្រាប់ការផលិតជាក់ស្តែងនោះទេ។ កាលពីថ្ងៃច័ន្ទ TCL បានបង្ហាញគំនិតពីរសម្រាប់ទូរស័ព្ទដែលអាចបង្វិលបានរួមទាំងថេប្លេតទំហំ ១៧ អ៊ីញ។

ក្រុមហ៊ុន LG បានបង្ហាញចំណាប់អារម្មណ៍ថ្មីក្នុងការលេងជាមួយគំនិតផ្សេងគ្នាដោយក្រុមហ៊ុនបានដាក់ចេញនូវ LG Wing ដែលមានអេក្រង់ចំនួនពីរត្រូវបានដាក់ជាជួរជាមួយគ្នាដែលផ្នែកខាងលើអាចប្តូរទៅជារបៀបផ្ដេកបាន។

ក្រុមហ៊ុន LG ក៏បានដើរតាមគន្លងរបស់ក្រុមហ៊ុន Samsung ដែលមានគូប្រជែងធំជាងមុនដែលបានចេញម៉ូដែលទូរស័ព្ទពង្រឹង និងបង្រួមអេក្រង់ជាមួយនឹងស្មាតហ្វូនត្រកូល Z ។ ដោយកាលពីឆ្នាំមុន Samsung ដ៏បានដាក់ចេញនូវ Galaxy Z Flip និង GalaxyZ Fold 2 ផងដែរ។

ប្រភព៖ cnet
ម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …