ទីបំផុតក្រុមហ៊ុន LG បានកំពុងដាក់លក់ទូរទស្សន៍ OLED ដែលអាចបង្វិលបាន ដែលមានឈ្មោះថា LG SIGNATURE OLED R បានបើកដំណើរការលក់នៅប្រទេសកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ននេះដែលទូរទសន្សន៍នេះមានអេក្រង់ទំហំ 65 អ៊ីញ កម្រិតច្បាស់ 4K ហើយទូរទស្សន៍ OLED នេះក៏មានការកំណត់ Setting ដើម្បីធ្វើការផ្លាស់ប្តូរ នៅពេលមើលខុសៗគ្នាតាមតម្រូវការរបស់អ្នកទស្សនាដូចជា (Full View, Line View and Zero View) ទៅតាមស្ថានភាពយ៉ាងល្អ។

ទូរទស្សន៍ OLED របស់ក្រុមហ៊ុន LG នេះក៏មានសមត្ថភាពបង្ហាញរូបភាពវីដែអូរយ៉ាងច្បាស់ល្អ ជាពិសេសនោះទូរទស្សនបានមកជាមួយនឹងបន្ទះអាលុយមីញ៉ូមដែលអាចអោយអ្នកទិញឆ្លាក់ឈ្មោះរបស់ពួកគេនៅលើទូរទស្សបានថែមទៀតផង។
ចំពោះតម្លៃវិញទូរទស្សន៍ LG OLED នេះលក់ក្នុងតម្លៃរហូតដល់ ១០០ លានវ៉ុន ស្មើនឹង ៨៧,០០០ ដុល្លារអាមេរិក នៅប្រទេសកូរ៉េខាងត្បូង។

