ម៉ាស៊ីនបញ្ចាំងឡាស៊ែរ 4K ចុងក្រោយបំផុតរបស់ក្រុមហ៊ុន LG គាំទ្រកម្មវិធី AirPlay 2 របស់Apple
ក្រុមហ៊ុនLG,បានបង្ហាញនូវម៉ាស៊ីនបញ្ចាំងស្លាយឡាស៊ែរ HU810P ដែលអាចពង្រីកអេក្រង់ដល់ ៣០០អ៊ីញពីមួយជ្រុងទៅមួយជ្រុងនិងអាចតភ្ជាប់ជាមួយAIRPLAY 2ផងដែរ។

Written by Heaur

01/15/2021

តាមរាយការណ៍របស់ AVSForum អោយដឹងថា ម៉ាស៊ីនបញ្ចាំងឡាស៊ែរយូឌីស្កូស៊េរីថ្មី(laser projector)​ ប្រភេទHU810P មានតំលៃកប់ពពករបស់ក្រុមហ៊ុនLG, អាចដំណើរជាមួយនឹងApple’s AirPlay 2 និងគាំទ្រដល់ប្រព័ន្ធប្រតិបត្តិការwebOS 5.0របស់ក្រុមហ៊ុនអេបផលនិងអនុញ្ញាអោយលក់ជាផ្លូវការនៅថ្ងៃទី៨ មករា ឆ្នាំ២០២១នេះ។ 

យោងតាមក្រុមហ៊ុនLG, ម៉ាស៊ីនបញ្ចាំងស្លាយឡាស៊ែរ ម៉ូឌែលHU810P អាចពង្រីកអេក្រង់ធំដល់ ៣០០ អ៊ីញពីមួយជ្រុងទៅមួយជ្រុង ហើយវាផ្តល់ពន្លឺពន្លឺ ANSI ចំនួន ២,៧០០ ពន្លឺ។ វាគាំទ្រស្តង់ដារ HDR10 និង HLG HDR ហើយវាអាចកែរូបភាពរបស់វាអាស្រ័យលើស្ថានភាពឬមជ្ឈដ្ឋានជំុវិញ ខណៈយើងកំពុងមើលនៅក្នុងបន្ទប់ ឬទីតាំងណាមួួយ។ ឧបករណ៍នេះ មានភ្ជាប់ជាមួយនឹងមុខងារ Bright Room និង Dark Room ដែលវាអាចបញ្ចេញបរិមាណពន្លឺអោយស្របនឹងពន្លីនៅក្នុងបន្ទប់ និងកែតម្រូវរូបភាពរបស់វាទៅតាមភាពជាក់ស្តែងផងដែរ។ ម្យ៉ាងវាក៏អាចកែសំរួលអត្រាframe rate របស់វាដល់ ២៤ ហឺតសំរាប់ខ្សែភាពយន្ត។ ពន្លឺឡាស៊ែររបស់វាមានអត្រាកម្រិត ២០.០០០ ម៉ោងនៃការប្រើប្រាស់។

WebOS 5.0 មានន័យថាម៉ាស៊ីនបញ្ចាំងនេះអាចគាំទ្រនូវសេវាកម្មស្ទ្រីម (streaming) មួយចំនួន រួមមានកម្មវិធី Disney Plus, Netflix, Amazon Prime Video, YouTube និង Hulu ហើយក៏មានការគាំទ្រពី Miracast សម្រាប់ការផ្សាយពីឧបករណ៍ដែលត្រូវគ្នា។ ហើយវាក៏អាចតភ្ជាប់ជាមួយរន្ធ HDMI ចំនួន ៣ផងដែរ។ ឧបករណ៍នេះគាំទ្រeARC សម្រាប់បង្កើនគុណភាពដល់សំលេង និងអាចចាក់សំលេងដោយប្រើប៊្លូធូស ព្រមទំាំងមានGoogle Assistant និងamazon’s Alexa ផងដែរ។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …