ក្រុមហ៊ុន LG បានប្រកាសចេញកុំព្យូទ័រយួរដៃស៊េរី Gram ស៊េរីឆ្នាំ ២០២១ របស់ខ្លួនដែលបំពាក់នូវការរចនាថ្មី ក៏ដូចជាការធ្វើឱ្យប្រសើរផ្នែកខាងក្នុងមួយចំនួន។ LG មិនបានផ្លាស់ប្តូរលក្ខណៈsignatureរបស់ត្រកូល Gram នេះទេ។ កុំព្យូទ័រយួរដៃ LG Gram ត្រូវបានគេស្គាល់ថា ជាកំុព្យូទ័រដែលមានពន្លឺភ្លឺខ្លាំង។ LG Gram មានទម្ងន់ត្រឹមតែ ២,៩៨ ផោនដែលជាទម្ងន់ដូចគ្នានឹងកំុព្យូទ័រជំនាន់មុនដែរ ដែលនេះជាម៉ូឌែលមួយមានទម្ងន់ស្រាលគួរសម។

លក្ខណៈពិសេសអស្ចារ្យមួយទៀតរបស់LG Gram គឺមានDisplay (ការបង្ហាញ) ១៦ : ១០ ។ លើសពីនេះទៀតក្រុមហ៊ុនLG និយាយថាម៉ូឌែលថ្មីនេះមាន“ ការរចនាគែមទំាំងបួនតូចស្ដើង” ដែលទទួលបានសមាមាត្រអេក្រង់និងតួ ៩០ ភាគរយ។ កុំព្យូទ័រយួរដៃ Gram ស៊េរីថ្មីទាំងអស់មានប្រព័ន្ធដំណើរការរបស់ Intel-11-Core Core ហើយអាចភ្ជាប់មកជាមួយក្រាហ្វិក Iris Xe ឬក្រាហ្វិក UHD ។ ម៉ូដែលទាំងអស់ត្រូវបានបញ្ជាក់ថា កុំព្យូទ័រយួរដៃអាចទទួលបានអាយុកាលថ្មយ៉ាងហោចណាស់ ៩ ម៉ោង, មានមុខងារ Quick Wake និងមុខងារផ្សេងៗទៀត។

ក្រុមហ៊ុន LG អះអាងថាអ្នកប្រើប្រាស់អាចមើល និងប្រើប្រាស់បានរហូតដល់ទៅ ១៩.៥ ម៉ោងឯណ្ណោះ។ យ៉ាងណមិញ ក្រុមហ៊ុន LG នឹងបញេ្ចញកំុព្យូទ័រម៉ាកGram ចំនួនប្រាំម៉ូឌែល រួមមាន Gram 17, Gram 16, Gram 14, and 16 (2-in-1) និង Gram 14 (2-in-1) ។
Source: www.pocket-lint.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube