ក្រុមហ៊ុន LG កាលពីសប្តាហ៍មុនបានប្រកាសពីការសដាក់ឱ្យប្រើប្រាស់នូវទូរខោអាវឆ្លាតវៃ ដែលមានមានឈ្មោះថា Styler នៅប្រទេសប្រេស៊ីល ដែលជាទូរអេឡិចត្រូនិចមានសមត្ថភាពធ្វើអនាម័យសម្លៀកបំពាក់ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប តាមការរក្សាទុកមិនឱ្យមានក្លិនមិនល្អ។

ដោយប្រើបច្ចេកវិទ្យា TrueSteam ដែលជាម៉ាស៊ីនចំហាយទឹកដែលផ្តល់នូវលក្ខណៈអនាម័យនិងការសម្អាតមេរោគ(hygiene និង deodorization cycles), ទូរ Styler អាចលុបបំបាត់បាក់តេរីនិងអាឡែរហ្សីរហូតដល់ទៅ ៩៩,៩% ពីសម្លៀកបំពាក់ នេះបើយោងតាមក្រុមហ៊ុន។ ម្យ៉ាងវានៅក្នុងទូរអាវអេឡិចត្រូនិចនេះ មានប្រព័ន្ធដែលអាចបំបាត់រាល់មិនល្អនៅលើសំលៀកបំពាក់និងស្នាមជ្រីវជ្រួញផងដែរ។

មុខងារមួយទៀតដើម្បីធ្វើឱ្យសម្លៀកបំពាក់មើលទៅថ្មីជារៀងរាល់ថ្ងៃគឺមុខងាររក្សាសម្ងួតនៅសីតុណ្ហភាពទាប ដើម្បីក្រណាត់ទន់ ឬរក្សារនូវក្លិនក្រអប់។ វាក៏មានបន្ទប់ពិសេសសម្រាប់ខោនិងរ៉ូបផងដែរ ដោយធានាបាននូវស្នាមផ្នត់ៗ ដែលមិនជាស្នាមជ្រួញនោះទេ។

យោងទៅតាមអ្នកផលិតបានអោយដឹងថាទូរខោអាវអេឡិចត្រូនិចនេះ អាចរក្សានូវក្រុណាត់ និងសំលៀកបំពាក់ជាង១៦ ប្រភេទ  រួមមានសូត្រ ក្រណាត់ធម្មតា ទេសឯកនីឡុង រោម អាវធំ រ៉ូបនិងអាវឈុត(Silk l,inen, nylon, wool, fur coats, shirts, dresses)​ សុទ្ធតែអាចរក្សាទុកនៅក្នុងទូរនេះបាន។ 

ទូរStlyer  នេះក៏មាននូវជម្រើសជាច្រើនដូចជា“uniform”, “ready to go”, “scarves and scarves”, “silent mode” និង “Night Care ជាមួយនឹងលក្ខណៈតាមបំណងអ្នកប្រើប្រាស់។ គេក៏អាចរក្សាកម្តៅឱ្យសម្លៀកបំពាក់សម្រាប់ពេលខែរងា ឬឱ្យត្រជាក់នៅរដូវក្តៅ។ LG Styler នឹងត្រូវដាក់លក់នៅតាមហាងឯកទេសឆាប់ៗនេះហើយអាចរកបានជាមួយនឹងពណ៌សនិងពណ៌ទឹកប្រាក់(mirror finish)។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports