LG នឹងជួយ Apple បង្កើតទូរស័ព្ទដែលអាចបត់អេក្រងបាន
ក្រុមហ៊ុនApple កំពុងត្រៀមខ្លួនផលិតiPhone ដែលអាចបត់អេក្រង់បាន​ ដោយកំពុងធ្វើការជាមួយក្រុមហ៊ុនLG ដើម្បីផលិតទូរស័ព្ទបត់អេក្រង់បាន។

Written by Heaur

02/19/2021

Appleគឺជាក្រុមហ៊ុនដ៏ធំបំផុតមួយនៅលើពិភពស្មាតហ្វូន ហើយក៏ជាក្រុមហ៊ុនដែលកំពុងតែឈានមុខគេផងដែរ។ កាលពីឆ្នាំមុនយើងបានឃើញពីរបៀបដែលទូរស័ព្ទ iPhone 12 បានក្លាយទៅជាស្មាតហ្វូន5G(5G terminal) ដំបូងរបស់ក្រុមហ៊ុន ប៉ុន្តែនៅឆ្នាំនេះយើងអាចមើលឃើញការភ្ញាក់ផ្អើលកាន់តែច្រើនទៀត ខណៈដែលការប្រកួតប្រជែងមានលក្ខណៈស្វិតស្វាញក្នុងវិស័យទូរស័ព្ទចល័ត។

យើងបានដឹងខ្លះៗរួចមកហើយថា ក្រុមហ៊ុនApple កំពុងត្រៀមខ្លួនផលិតទូរស័ព្ទ iPhone ដែលអាចបត់អេក្រង់បាន ក៏ប៉ុន្តែមានពត៌មានតិចតួចបំផុតដែលគេដឹង។ យ៉ាងណាមិញ ថ្ងៃនេះមានការលើកឡើងថា ក្រុមហ៊ុនApple កំពុងធ្វើការជាមួយក្រុមហ៊ុនLG ដើម្បីផលិតទូរស័ព្ទបត់អេក្រង់បាន។ បន្ថែមពីនេះ មានព័ត៌មានលម្អិតតិចតួចណាស់ដែលDigitimes បានបង្ហាញក្រៅពីការពិតដែលថា ក្រុមហ៊ុនApple នឹងមិនមានផែនបង្ហាញស្មាតហ្វូនដែលអាចបត់អេក្រង់របស់ខ្លួន នៅមុនឆ្នាំ២០២៣នោះទេ ។ នេះមានន័យថា ការរង់ចាំនឹងមានរយៈពេលរហូតដល់ ២ ឆ្នាំចាប់ពីពេលនេះទៅ។ ទោះបីជាយ៉ាងណាក៏ដោយ នេះគឺជាដំណឹងល្អមួួយ ដែលក្រុមហ៊ុនApple ចង់ផលិតស្មាតហ្វូនម៉ូឌែលនេះដែរ។

Apple នឹងត្រូវពឹងផ្អែកលើក្រុមហ៊ុន LG ដើម្បីផលិតអេក្រង់ដែលបត់បាន សម្រាប់តំឡើងនៅលើទូរស័ព្ទiPhoneរបស់ខ្លួននាពេលខាងមុននេះ ប៉ុន្តែនេះមិនមានន័យថា ក្រុមហ៊ុនកូរ៉េLG មិនមានផែនការផ្ទាល់ខ្លួននោះទេ។ គួររំលឹកជូនថា ក្រុុមហ៊ុនLG បច្ចុប្បន្ននេះក៏កំពុងផលិតទូរស័ព្ទដែលពង្រីកអេក្រង់បានផងដែរ ដែលមានឈ្មោះថា LG Rollable ដោយអេក្រង់របស់វានឹងរីកមាឌធំ ឬតូចតាមការចង់បានរបស់អ្នកប្រើ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …