ក្រុមហ៊ុន LG កំពុងពិចារណាចេញទីផ្សារស្មាតហ្វូននៅឆ្នាំ២០២១
ក្រុមហ៊ុន LG កំពុងពិចារណាចាកចេញពីទីផ្សារស្មាតហ្វូនក្នុងឆ្នាំ ២០២១ ដោយសារតែខាតបង់ប្រហែល $4.5 billion ក្នុងរយៈពេល ៥ ឆ្នាំនេះ។

Written by Heaur

01/21/2021

ក្រុមហ៊ុន LG កំពុងពិចារណាចាកចេញពីទីផ្សារស្មាតហ្វូនក្នុងឆ្នាំ ២០២១។ បន្ទាប់ពីខាតបង់ប្រហែល ៤.៥ កោដិដុល្លារ($4.5 billion)ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះអាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន LG បាននិងកំពុងប្រជែងនឹងគូប្រជែងខ្លំាងៗជាច្រើន។ ឥឡូវនេះលោក Kwon Bong-seok នាយកប្រតិបត្តិក្រុមហ៊ុន LG បានជូនដំណឹងដល់និយោជិកថា ក្រុមហ៊ុនកំពុងពិចារណាធ្វើការផ្លាស់ប្តូរដ៏ធំ ចំពោះអាជីវកម្មស្មាតហ្វូនរបស់ខ្លួន។

សារព័ត៌មាន The Korea Herald បានរាយការណ៍ថា លោកKwon Bong-seok បានផ្ញើកំណត់ហេតុផ្ទៃក្នុងមួយទៅបុគ្គលិកកាលពីថ្ងៃពុធម្សិលមិញនេះ ដោយប្រាប់អំពីការផ្លាស់ប្តូរទិសដៅសម្រាប់អាជីវកម្មទូរស័ព្ទរបស់ LG ។ មន្រ្តីរបស់ក្រុមហ៊ុន LG បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារពត៌មានThe Korea Herald ថា“ ដោយសារតែមានការប្រកួតប្រជែងមានភាពខ្លាំងក្លាក្នុងវិស័យស្មាតហ្វូនខ្លំាង នៅទីផ្សារពិភពលោក វាដល់ពេលហើយដែលថាក្រុមហ៊ុន LG ធ្វើការសម្រេចចិត្តម្តងទៀតនិងសិក្សាជម្រើសដ៏សមស្របមួយសម្រាប់ក្រុមហ៊ុនរបស់ខ្លួន។ ក្រុមហ៊ុនកំពុងពិចារណាលើរាល់វិធានការណ៍ យុត្តិសាស្រ្តទីផ្សារ ការលក់ និងការធ្លាក់ចុះនៃអាជីវកម្មស្មាតហ្វូន។

ខណៈដែលក្រុមហ៊ុន Samsung, ក្រុមហ៊ុន Huawei, ក្រុមហ៊ុន Xiaomi, ក្រុមហ៊ុន Vivo, និងក្រុមហ៊ុន Apple សុទ្ធតែមានចំណែកធំគ្របគ្រង់ទីផ្សារស្មាតហ្វូនទូទាំងពិភពលោកដែលនេះតម្រូវអោយក្រុមហ៊ុនLG កំពុងបង្វែរការយកចិត្តទុកដាក់របស់ខ្លួនទៅជាទូរស័ព្ទ Rollable (ទូរស័ព្ទដែលពង្រីកអេក្រង់បាន) របស់ខ្លួនក្នុងគោលបំណងដើម្បីធ្វើឱ្យស្មាតហ្វូនរបស់ខ្លួនមានលក្ខណៈប្លែកពីការប្រកួតប្រជែង។

ចង់ឬមិនចង់ ក្រុមហ៊ុន LG បានសន្យាថាទូរស័ព្ទ Rollable របស់ខ្លួនពិតជាមនឹងត្រូវដាក់លក់នៅឆ្នាំ ២០២១នេះ ប៉ុន្តែទូរស័ព្ទប្រភេទនេះ អាចជាទូរស័ព្ទចុងក្រោយរបស់ LG ដែលយើងនឹងបានឃើញ ខណៈដែលក្រុមហ៊ុនកំពុងពិចារិណាចេញពីទីផ្សារទូរស័ព្ទ។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …