ក្រុមហ៊ុន LG ប្រកាសចេញនូវម៉ូនីទ័រ 4K ប្រភេទ OLED គួរឱ្យភ្ញាក់ផ្អើល
ក្រុមហ៊ុន LG បានប្រកាសអំពីការដាក់បញ្ចូលម៉ូឌែលថ្មីក្នុងត្រកូល UltraFine ដែលមានគុណភាពខ្ពស់ នោះគឺ LG UltraFine OLED Pro ទៅជាផ្នែកមួយនៃការប្រកាសរបស់ក្រុមហ៊ុន LG នៅក្នុងពិព័រណ៍ CES 2021 ។

Written by Heaur

01/12/2021

ក្នុងពិព័រណ៍ឆ្នាំ២០២១នេះ មិនខុសពីបណ្តាលក្រុមហ៊ុនដទៃ, ក្រុមហ៊ុន LG បានប្រកាសអំពីការដាក់បញ្ចូលម៉ូឌែលថ្មីក្នុងត្រកូល UltraFine ដែលមានគុណភាពខ្ពស់ នោះគឺ LG UltraFine OLED Pro ទៅជាផ្នែកមួយនៃការប្រកាសរបស់ក្រុមហ៊ុន LG  នៅក្នុងពិព័រណ៍ CES 2021 ។ ក្រុមហ៊ុន LG កំពុងដាក់បង្ហាញម៉ូនីទ័រថ្មី សម្រាប់ការប្រើប្រាស់ដោយអ្នកជំនាញច្នៃប្រឌិត ដូចដែលអ្នកអាចឃើញនៅក្នុងវីដេអូរបស់ LG ( LG’s video)នេះ។

UltraFine OLED Pro មានអេក្រង់ទំហំ ៣១.៥ អ៊ីញនិង4K display នេះបើយោងតាម ​Engadget ហើយក្រុមហ៊ុន LG និយាយថាអេក្រង់នេះមានពន្លឺស្រអាប់(dimming) ដែលមានជាង ៨ លានភីកសែល។ ហើយម៉ូនីទ័រគ្របដណ្តប់ ៩៩ ភាគរយដោយឌីជីថល DCI-P3 និង Adobe RGB និង សមាមាត្រផ្ទុយគ្នា ១.០០០.០០០ យោងទៅតាមវីដេអូរបស់ LG។  Displayមានរន្ធចំនួន៨ រួមមានរន្ធ USB-C មួយដែលមានថាមពល ៩០ វ៉ាត់,  DisplayPort ចំនួនពីរ, USB-A ចំនួន៣រន្ធ, HDMI និង រន្ធដោតកាសទំហហំ៣.៥ ។

យ៉ាងណាមិញ ក្រុមហ៊ុន LG មិនបានបង្ហាញកាលបរិច្ឆេទចេញលក់ និងតម្លៃសម្រាប់ UltraFine OLED Pro នៅឡើយទេ ដោយគេត្រូវរង់ចាំជាច្រើនខែមកទៀត។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …