ក្រុមហ៊ុន LG ប្រហែលជាក្រុមហ៊ុនដែលមានជំនាញខាងផលិតទូរទស្សន៍ប្រភេទ OLED ហើយក្រុមហ៊ុននឹងប្រកាសពីអ្វី ដែលគេបានរំពឹងយូរមកហើយ នោះគឺទូរទស្សន៍ QNED ដែលបំពាក់ដោយបច្ចេកវិទ្យា Mini LED, ជាប្រភេទទូរទស្សន៍ LCD 8K និងទូរទស្សន៍ 4K ដែលមានគុណភាពខ្ពស់របស់ខ្លួននាឆ្នាំក្រោយ។ ក្រុមហ៊ុន LG និយាយថា បច្ចេករិទ្យាMini LED អនុញ្ញាតឱ្យមានការបោះជំហានទៅមុខយ៉ាងខ្លាំងចំពោះគុណភាពរូបភាពទូរទស្សន៍ QNED LCD ។ ដោយទូរទស្សន៍នេះនាពេលបច្ចុប្បន្ន មានអ្វីដែលគេហៅថា ” full-array local dimming ” ដោយអំពូលLEDនឹងធ្វើការបញ្ចេញនូវពន្លឺនៅផ្នែកខាងក្រោយនៃផ្ទំាងទូរទស្សន៍ស្របទៅតាមទិដ្ឋភាពជាក់ស្តែង ហើយអាចជួយកែលម្អកម្រិតពណ៌ខ្មៅនិងកម្រិតពណ៌ផ្សេងទៀត ដើម្បីអោយវាមានលក្ខណៈស្រស់ស្អាត។

ក្រុមហ៊ុនបានបន្តទៀតថា អំពូលBacklight ថ្មីមានកម្រិតអំពូលLED តូចៗជិត ៣០.០០០(tiny LEDs) ដែលបង្កើតអោយមានពន្លឺភ្លឺមិនគួរឱ្យជឿនិងមានសមាមាត្រផ្ទុយគ្នា ១,០០០,០០០: ១ នៅពេលផ្គូផ្គងជាមួយតំបន់ដែលមានពន្លឺព្រះអាទិត្យរហូតដល់ ២៥០០ និងកន្លែងស្រអាប់(dimming zones)។ ជាលទ្ធផល ឃើញថាវាមានលក្ខណៈល្អប្រសើរជាងមុនខ្លំាង និងបង្កើនត្រឹមត្រូវនៃពណ៌នៅលើអេក្រង់LCD។ ក្នុងនាមជាក្រុមហ៊ុនអេឡិចត្រូនិចឈានមុខគេមួយ, LG តែងតែបញ្ជាក់ ផលិតនូវទូរទស្សន៍OLED របស់ខ្លួននៅតែជាទូរទស្សន៍ ដែលអាចផ្តល់គុណភាពរូបភាពល្អបំផុតដល់អថិតិជនរបស់ខ្លួន។
Source: www.theverge.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube