មានពាក្យចចាមអារ៉ាមបានលើកឡើងថាក្រុមហ៊ុន LG កំពុងវិនិយោគក្នុងការពង្រីកសង្វាក់ផលិតកម្មអេក្រង់ OLED ដើម្បីបំពេញតាមការបញ្ជាទិញរបស់ Apple នាពេលអនាគតនេះបើតាមសម្តីរបស់ Wccftech ។ យោងតាមការដកស្រង់ព័ត៌មានITHome ដែលត្រូវបានបង្ហាញថា ក្រុមហ៊ុនLGអាចចំណាយទៅលើការវិនិយោគនេះស្មើនឹង ២,៨១ ពាន់លានដុល្លារអាមេរិក។

ការវិនិយោគនេះនឹងជួយអោយ ក្រុមហ៊ុនLGមានសមត្ថភាព បំពេញតម្រូវការទីផ្សារ និងត្រូវបានគេរំពឹងថានឹងឈានដល់សក្តានុពលពេញលេញរបស់ខ្លួនតែនៅក្នុងខែមីនាឆ្នាំ ២០២៤។ ខណៈដែលក្រុមហុ៊នApple ​នៅត្រឹមឆ្នាំ២០២៤​អាចនឹងបញ្ចប់កិច្ចព្រមព្រៀងជាមួយអ្នកផ្គត់ផ្គង់ផ្សេងទៀតដូចជា Samsung និង BOE របស់ចិន។

ក្នុងករណីណាក៏ដោយការមកដល់របស់ LG នៅក្នុងសេណារីយ៉ូនេះ អាចជួយកាត់បន្ថយថ្លៃដើមនៅក្នុងកិច្ចសន្យាទាំងអស់។ ការបង្កើនការប្រកួតប្រជែងរបស់ក្រុមហ៊ុន Apple ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports