Lenovo បានបញ្ចេញកុំព្យូទ័រយួរដៃស៊េរី Slim និង Yoga ថ្មី
Lenovo Slim 9i គឺជាកុំព្យូទ័រយួរដៃរបស់ Lenovo ដែលមកជាមួយអេក្រង់ OLED ទំហំ 14 អ៊ីញជាប្រភេទ touchscreen ជាមួយនឹងកម្រិតបង្ហាញ ...

Written by Vichea

05/06/2022

Slim គឺជាស៊េរី ultrabooks លំដាប់ខ្ពស់របស់ក្រុមហ៊ុន Lenovo ។ ឥឡូវនេះវាមានសមាជិកថ្មីចំនួន 4 បន្ថែមទៀតនោះគឺ Lenovo Slim 9i, Slim 7i/7 Pro X, Slim 7i Carbon និង Slim 7/7i ។ ពួកវាទាំង​នេះ​គឺ​ជា​កុំព្យូទ័រ​យួរដៃ​ស្តើង និង​ស្រាលប៉ុន្តែមកជាមួយកំលាំងម៉ាស៊ីនដ៏ខ្លាំង និងសមត្ថភាពល្អផ្សេងៗទៀត។

Lenovo Slim 9i គឺជាកុំព្យូទ័រយួរដៃរបស់ Lenovo ដែលមកជាមួយអេក្រង់ OLED ទំហំ 14 អ៊ីញជាប្រភេទ touchscreen ជាមួយនឹងកម្រិតបង្ហាញ 2,880 × 1,800px បូកបញ្ចូលល្បឿន Refresh Rate 90Hz ឬឡើងទៅដល់ 4K (3,840 × 2,400px) ជាមួយ Refresh Rate 60Hz។ បន្ទះបង្ហាញទាំងពីរមានសមាមាត្រ (aspect ratio) 16:10 ជាមួយកំរិតទឹកពណ៌ 10bit ដែលគ្របដណ្ដប់ដោយ 100% នៃ P3 color gamut ។ សម្រាប់ផ្នែកសំលេងវិញធ្វើឡើងដោយ Bowers & Wilkins ដែលមានរន្ធបំពងសម្លេង 4 គ្រាប់ដែលស្ថិតនៅចំហៀងក្តារចុច។

Lenovo ស៊េរីក្រោយមកជាមួយនឹងបន្ទះឈីប Intel Evo ជំនាន់ទឺ 12 ឬ Core i5-1240P និងមួយទៀត Core i7-1280P រួមជាមួយ RAM 16/32GB dual-channel LPDDR5 និង 512GB/1TB PCIe Gen 4 SSD ។ កុំព្យូទ័រ​យួរ​ដៃ​នេះ​បំពាក់​កាត​ក្រាហ្វិក​ Iris Xe របស់ Intel បន្ថែមពីនេះសម្រាប់ Lenovo Slim 9i ក្រុមហ៊ុនបានបំពាក់មកជាមួយនឹងកញ្ចប់ថ្ម 75Wh ជាមួយការសាកថ្មតាមរន្ធ USB-C ។

សម្រាប់រន្ធ I/O វិញរួមមាន USB-C PD ចំនួន 2 រន្ធ HDMI 2.1 មួយ រន្ធ USB-A មួយ រន្ធដាក់កាត microSD និងរន្ធដោតកាសមួយផងដែរ។ កុំព្យូទ័រ​យួរ​ដៃ​នេះ​​មាន​ទម្ងន់ 1.43 គីឡូក្រាម។ Lenovo Slim 9i មានតំលៃចាប់ផ្តើម $1,799 ហើយត្រូវបានគេរំពឹងថានឹងមកដល់តាមហាងនាៗនៅក្នុងខែមិថុនានេះ។

Lenovo Slim 7 Pro X/7i Pro X មកជាមួយអេក្រង់ IPS LCD ទំហំ 14.5 អ៊ីង ជាមួយនឹងកម្រិតបង្ហាញ 3,072 × 1,920px និងលឿន Refresh Rate 120Hz ។ Lenovo អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចជ្រើសរើសរវាងបន្ទះឈីប Intel 12-gen H-series សម្រាប់ 7i Pro X ឬ AMD Ryzen 6000HS Creator series សម្រាប់ 7 Pro X។

អ្នកអាចកម្មង់កុំព្យូទ័រយួរដៃនេះបានរហូតដល់ RAM​ 32GB dual-channel LPDDR5 និងអង្គផ្ទុកទិន្នន័យរហូតដល់ 1TB ប្រភេទ PCIe Gen 4 SSD។ ជាមួយក្រាហ្វិកកាតដែលផ្តល់ដោយ Nvidia គឺ GeForce RTX 3050 ។ កុំព្យូទ័រយួរដៃទាំងពីរមានភ្ជាប់មកជាមួយថ្មទំហំ 70Wh ហើយរន្ធ Thunderbolt 4 រន្ធ USB-A 3.2 មួយ ជាមួយ HDMI 2.0 និងរន្ធដោតកាសមួយ។

Lenovo Slim 7i Pro X ចាប់ផ្តើមពីតំលៃ $1,699 ហើយនឹងមានលក់នៅខែមិថុនា ខណៈ Slim 7 Pro X នឹងចាប់ផ្តើមនៅតំលៃ $1,499។

Slim 7i Carbon របស់ Lenovo គឺជា ultrabook ដែលមានទម្ងន់ស្រាលមកជាមួយអេក្រង់ទំហំ 13 អ៊ីង មានទម្ងន់ត្រឹមតែ 967.8 ក្រាម ឬ 2.13 ផោន ហើយក៏ភ្ជាប់មកជាមួយបន្ទះឈីប P-series 28W 12-gen របស់ Intel និងក្រាហ្វិកកាត Intel Iris Xe ផងដែរ។ Slim 7i Carbon មានអេក្រង់ IPS LCD ទំហំ 13 អ៊ីង ជាមួយគុណភាពបង្ហាញ 2,560 × 1,600 និងអត្រាធ្វើឱ្យស្រស់ (Refresh Rate) 90Hz ។ អ្នកអាចកម្មង់វា​បាន​ជាមួយ RAM ដល់​ទៅ 32GB និង​អង្គ​ផ្ទុក​ទិន្នន័យ 1TB។

Lenovo ភ្ជាប់មកជាមួយថាមពលថ្ម 50Wh រន្ធ Thunderbolt 4 មួយ និង USB Type-C PD មួយ ។ Lenovo Slim 7i Cabon នឹងមានតម្លៃចាប់ពី $1,299 នៅពេលដែលវាបើកលក់ក្នុងខែមិថុនា។

ស៊េរី Lenovo Slim 7 និង 7i មានទំហំអេក្រង់ 14 និង 16 អ៊ីញជាមួយនឹងជម្រើសកម្រិតបង្ហាញពីរគឺ 2,880 × 1,800px ប្រភេទ OLED ជាមួយនឹង Refresh Rate 90Hz នៅលើម៉ូដេល 14 អ៊ីញ ឬ 2,880 × 1,800 ប្រភេទ IPS ជាមួយនឹង Refresh Rate 120Hz។ សម្រាប់ម៉ូដេល 16 អ៊ីងដែលបំពាក់បន្ទះឈីប Intel វិញទទួលបានកម្រិតបង្ហាញ 2,560×1,600 ជាមួយនឹងអត្រាធ្វើឱ្យស្រស់ (Refresh Rate) 120Hz ឬ 165Hz នៅលើម៉ូដែលដែលប្រើបន្ទះឈីប AMD។

បន្ទះឈីបដែលអ្នកអាចកម្មង់សម្រាប់កុំព្យូទ័រយួរដៃរបស់ Lenovo មានដូចជា Intel P-series, H-series ឬ AMD Ryzen 6000HS Creator ជាដើម ។ អ្នកអាចកម្មង់ស៊េរី 16 អ៊ីញជាមួយនឹងក្រាហ្វិក RTX 3050 Ti ខណៈម៉ូដែល 14 អ៊ីញអាចឡើងដល់ RTX 2050 ។

Lenovo Slim 7 Pro 14 ជាមួយនឹង CPU AMD Ryzen 6000 Series ចាប់ផ្តើមពី $1,499 ខណៈដែល Slim 7i អេក្រង់ 14-inch នឹងលក់ក្នុងតម្លៃ $1,199 នៅចុងខែនេះ។

ប្រភព៖ GSMArena

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

ការធ្វើបច្ចុប្បន្នភាព Windows 10 រារាំងកម្មវិធី Event Viewer ហើយអាចបណ្តាលឱ្យបាត់បង់ទិន្នន័យ

ការធ្វើបច្ចុប្បន្នភាព Windows 10 រារាំងកម្មវិធី Event Viewer ហើយអាចបណ្តាលឱ្យបាត់បង់ទិន្នន័យ

កំហុសទូទៅបំផុតគឺការប៉ះពាល់ដល់កម្មវិធី Event Viewer ដែលជាកម្មវិធីរបស់ Windows 10 សម្រាប់ត្រួតពិនិត្យកម្មវិធី និងព័ត៌មានប្រព័ន្ធផ្សេងៗ។

Apple បញ្ចេញ iOS 15.5 និង iPadOS 15.5 ជាមួយមុខងារថ្មី និង bug fixes

Apple បញ្ចេញ iOS 15.5 និង iPadOS 15.5 ជាមួយមុខងារថ្មី និង bug fixes

ជាមួយនឹងការអាប់ដេតនេះ អ្នកប្រើប្រាស់នឹងសម្គាល់ឃើញមានប៊ូតុងមួយចំនួន ដែលដាក់ឈ្មោះថា “ស្នើសុំ (Request)” និង “ផ្ញើ(Send)” ដែលត្រូវបានបន្ថែមទៅក្នុង …