ពីរសប្តាហ៍មុនគេរំពឹងថាម៉ូឌែល Lenovo Chromebook Flex 5 ដែលបានធ្វើបច្ចុប្បន្នភាពថ្មីនឹងមកដល់ ហើយថ្ងៃនេះ Labtop Lenovo នេះបានចេញជាផ្លូវការហើយ ខណៈពេលដែលម៉ូឌែល Flex 5 ដែលភ្ជាប់មកជាមួយស៊ីភីយូ Core i3 មានតម្លៃត្រឹម ៤០៩ ដុល្លារគួរអោយចាប់អារម្មណ៍ គេជឿជាក់យ៉ាងមុតមាំថា Chromebook មាន RAM មិនតិចជាង 8GB ទេ។
ម៉ូឌែលថ្មីនេះគឺបានធ្វើការតំឡើងRAM ទំហំ 8GB ហើយក្រុមហ៊ុន Lenovo ក៏បានរុញអង្គផ្ទុកទិន្នន័យរហូតដល់ 128GB របស់ NVMe storage ។ Chromebook នេះកាន់តែប្រសើរជាងមុនព្រោះការតម្លៃគឺលើសពីម៉ូដែលមុនត្រឹមតែ ៩៩ ដុល្លារប៉ុណ្ណោះ។ អ្នកទទួលបានការបន្ថែម RAM ក៏ដូចជាទំហំផ្ទុកទិន្នន័យកាន់តែធំជាងមុនហើយវាមានតម្លៃត្រឹមតែ ៤៩៩ ដុល្លារប៉ុណ្ណោះ។ រឿងដែលគួរឱ្យខកចិត្តតែមួយគត់ដែលគេអាចឃើញគឺថាម៉ូឌែល Flex 5 ថ្មីមិនបានបំពាក់ដោយអេក្រង់ 300 nit ដែលគេបានលឺនៅឯពិព័រណ៍ CES ទេ។
ទោះយ៉ាងណាក៏ដោយ Chromebook ថ្មីនេះគឺមានតម្លៃធូថ្លៃជាង HP Chromebook x360 14c រហូតដល់ 130$ និងផ្តល់នូវបទពិសោធន៍ Chrome OS ដ៏អស្ចារ្យ។
ហើយគួរបញ្ជាក់ផងដែរថាតម្លៃនេះគឺជាតម្លៃស្ថិតនៅបរទេសហើយអាចនឹងមានការប្រែប្រួលនៅតាមប្រទេសមួយចំនួនផងដែរ។
ប្រភព៖ chromeunboxed
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia