លេចធ្លាយបន្ទះខាងមុខនៃស៊េរី Apple iPhone 14
ថ្មីៗនេះមានការលេចធ្លាយមួយដែលបង្ហាញពីបន្ទះខាងមុខនៃ Apple ស៊េរី iPhone 14​ Pro និងស៊េរី iPhone 14​ ដែលវាត្រូវបានគេបង្ហោះក្នុងបណ្ដាញសង្គម Weibo របស់ចិន។

Written by Vichea

04/29/2022

មួយរយៈក្រោយនេះមានព័ត៌មានលេចឡើងជាច្រើនទាក់ទងនឹង iPhone 14។ សម្រាប់ថ្ងៃនេះដែរក្នុងបណ្តាញសង្គម Weibo របស់ចិនមានបង្ហាញរូបថតមួយចំនួន ហើយត្រូវបានចែករំលែកដោយ Front Page Tech ពីបន្ទះខាងមុខនៃស៊េរី iPhone 14 ទាំងមូលតែម្ដង។ រូបថតនេះមិនត្រឹមតែបង្ហាញពីភាពខុសគ្នានៃទំហំរបស់ iPhones ក្នុងឆ្នាំនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានការរចនាផ្នែកខាងមុខ និង Face ID ខុសពីស៊េរី iPhone 13 ផងដែរ។

អ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនិង​ទាក់​ភ្នែក​បំផុត​នៃ​រូបភាពនេះ​គឺ​រន្ធទម្លុះអេក្រង់ទាំង​ពីរ​របស់ iPhone 14 Pro និង iPhone 14 Pro Maxនេះឯង។ ដូចដែលការលេចធ្លាយពីមុនបានបង្ហាញ Pro និង Pro Max នៅឆ្នាំនេះនឹងដកខ្លួនចេញអេក្រង់ឆកហើយមកភ្លក់រស់ជាតិកាមេរ៉ាទំលុះអេក្រង់វិញ ដូចអ្វីដែលស្មាតហ្វូន Android បានធ្វើក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ទន្ទឹមនឹងនេះ @SaranByte អះអាងថា iPhone 14 Pro និង iPhone 14 Pro Max មានអេក្រង់ទំរង់ 19.5:9 ដែលជាការផ្លាស់ប្តូរបន្តិចបន្តួចពីទំរង់អេក្រង់ 20:9 ដែល Apple បានប្រើប្រាស់សម្រាប់ iPhone ពីមុន។

បើមើលពីទម្រង់ notch និងទម្រង់ i-shaped ថ្មីដែលមានលើស៊េរី Pro យើងឃើញថារន្ធទម្លុះអេក្រង់ទាំងពីររបស់ 14 Pro និង 14 Pro Max គឺដាក់ចុះមកក្រោមជាង Notch ដែលមានលើ iPhone 14 និង iPhone 14 Max។ ម្យ៉ាង​វិញទៀតវាហាក់ដូចជា iPhone 14 Pro និង iPhone 14 Pro Max មានជ្រុងអេក្រង់មូល និងមានគែមស្តើងជាង iPhone ស៊េរី 14ធម្មតា។

មាន​ពាក្យ​ចចាមអារ៉ាម​ថា Apple ​នឹង​បំពាក់​កាមេរ៉ា​ថ្មី​ទំហំ 48MP និង​បន្ទះ​ឈីប​ដែល​មាន​ថាមពល​លឿន​ជាង​មុនដល់ទូរស័ព្ទស៊េរីកំពូលរបស់គេជាមួយអេក្រង់ដែលមាន Refresh Rate 120Hz ផងដែរ។ សម្រាប់ម៉ូដែលធម្មតាវិញអាចនឹងមិនទទួលបានកាមេរ៉ាដូចស៊េរី Pro នោះទេ ប៉ុន្តែក៏អាចមានការតំឡើងទំហំកាមេរ៉ាឲ្យល្អជាងឆ្នាំមុនផងដែរ ហើយនេះអាចធ្វើឲ្យទូរស័ព្ទជំនាន់ក្រោយពួកគេក្លាយជាទូរស័ព្ទដែលមានកាមេរ៉ាដ៏ល្អបំផុតមួយនៅឆ្នាំ 2022 នេះផងដែរ។

ប្រភព៖ NoteBookCheck, និង PhoneArena

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …